ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
បុគ្គលដែលកើតក្នុងឆ្នាំខាល មិនចេះកំណាញ់នោះឡើយ ដោយត្រូវចាយគឺចាយ មិនចេះរិះនោះទេ។ ជាពិសេស ចំណូលដែលចូលមកមិនចេះតិចទេគឺកើនឡើងជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ ពេលដែលចាស់ទៅក៏មិនចេះខ្វះលុយចាយផងដែរ។ ដូចនេះ អ្នកនឹងអាចក្លាយជាអ្នកមានស្ងាត់ៗតែម្តង។
ឆ្នាំឆ្លូវ
អ្នកដែលកើតក្នុងឆ្នាំឆ្លូវ មិនចេះប្រកាន់ជាមួយរឿងលុយទេ ដោយហ៊ានចំណាយលើអ្នកផ្ទះផង និងមិត្តភក្តិផង។ នៅពេលដែលគេកាន់តែទូលាយ លុយដែលរកបានក៏កាន់តែច្រើនផងដែរ។ ជាហេតុដែលធ្វើឲ្យគេទោះជាចាស់ទៅក៏ដោយក៏មានលុយចាយពេញដៃផងដែរ។ ដូចនេះ អ្នកនឹងរាប់លុយឡើងទន់ដៃខ្លាំងតែម្តង។
ឆ្នាំវក
មនុស្សដែលកើតក្នុងឆ្នាំវក មានខួរក្បាលដែលឆ្លាត ថែមទាំងតែងតែធ្វើឲ្យមុខរបររីកចម្រើនជានិច្ច។ ជាពិសេស គេក៏ចេះប្រើលុយតូចបង្កើតបានជាធំផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គេនឹងអាចកែប្រែជីវភាពរបស់ខ្លួនបានទាំងស្រុងក្នុងពេលអនាគត។ ជាហេតុដែលធ្វើឲ្យគ្រួសារអាចរស់នៅប្រកបដោយសុភមង្គលខ្លាំងតែម្តង។
ឆ្នាំរកា
បុគ្គលដែលកើតក្នុងឆ្នាំរកា កើតមកគឺចេះសង្កេតបានល្អិតល្អន់ខ្លាំង ថែមទាំងតែងតែអាចទទួលបានផលពីការបណ្តាក់ទុនជានិច្ច។ ជាពិសេស គេក៏អាចរកបានលុយមកពីទិសជាច្រើនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ នៅពេលដែលគេហ៊ានចាយ នឹងមានលុយរត់មករកជាមិនខានឡើយ។ ដូចនេះ លុយនឹងកើនឡើងជាលំដាប់តែម្តង។
ឆ្នាំកុរ
អ្នកដែលកើតក្នុងឆ្នាំកុរ មានចរិតទន់ភ្លន់ និងចិត្តល្អ ដោយចូលចិត្តជួយអ្នកដទៃខ្លាំងណាស់។ ជាពិសេស ក្រោមការខិតខំប្រឹងប្រែង និងលះបង់ គឺអាចបានផលធំជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ លាភក្រៅ និងក្នុងក៏ឡើងខ្លាំងពីមួយខែទៅមួយខែផងដែរ។ ជាហេតុដែលធ្វើឲ្យជីវភាពបន្តទៅនេះ អ្នកនឹងមិនស្គាល់ទុក្ខលំបាកនោះទេ៕