រយៈពេលនៃការចេញរោគសញ្ញា គឺ ជាធម្មតា ពីមួយសប្តាហ៍ ទៅពីរសប្តាហ៍បន្ទាប់មានការកររោគ និង រយៈពេលនៃ ការកើតជំងឺនោះគឺប្រហែល ពីបួនទៅ ប្រាំមួយសប្តាហ៍។
បទពិសោធន៍ រោគសញ្ញាដែលអ្នកជំងឺធ្លាប់ជួប អាចរួមមានដូចជា៖
- មិនមានចំណង់អាហារ
- មានការឈឺក្នុងពោះ
- ការឈឺក្បាល
- ឈឺចុករោយពេញខ្លួន
- កម្តៅជាញឹកញាប់ រហូតដល់ទៅ ៤០អង់ស្សាសេ
- មានការអស់កម្លាំងល្ហិតល្ហៃខ្លាំង(ជាធម្មតាមាន ប្រសិនបើ អ្នកមិនព្យាបាលតែប៉ុណ្ណោះ )
- រាក ឬ ទល់លាមក ។
ប្រជាជនដែលមាន ជំងឺគ្រុនពោះវៀន ជាធម្មតាមានគ្រុនក្តៅ ខ្លាំង (កម្តៅប្រហែលពី ៣៩ ទៅ ៤០ អង់ស្សាសេ ) ។
ការតឹងទ្រូង តែងកើតមាននៅក្នុង អ្នកជំងឺជាច្រើន និង ការឈឺក្នុងពោះ និងការមិនស្រួលនៅក្នុងខ្លួន។ កម្តៅក្នុងខ្លួនថេរ (ក្តៅខ្លាំង)។ ការប្រសើរ ឡើងនិងកើតមានឡើង នៅក្នុងសប្តាហ៍ ទីបី និង ទីបួន ចំពោះអ្នកជំងឺ ទាំងនោះ ដោយគ្មានផលវិបាក ។ ប្រហែលជា ១០% នៃអ្នកជំងឺតែ ប៉ុណ្ណោះ ដែល មាន ការលាប់ឡើងវិញ បន្ទាប់ពីមានអារម្មណ៍ ប្រសើរឡើងជាងមុន ពីមួយ ទៅពីសប្តាហ៍។ ការលាប់គឺ វាតែងតែកើតមានឡើងចំពោះបុគ្គលណាដែលចូលចិត្តប្រើថ្នាំផ្សះ៕