សាស្ត្រាចារ្យ ជំនាញការជីវជាតិ បានឱ្យដឹងថា «ដំឡូងបារាំងជាអាហារធម្មជាតិដ៏ល្អសម្រាប់សុខភាព» ។ ប្រសិនបើវាត្រូវបានកែច្នៃត្រឹមត្រូវ នោះវាផ្តល់រសជាតិយ៉ាងឆ្ងាញ់ពិសារ និងសម្បូរជីវជាតិ។ ពិសេសអាហារនេះល្អបំផុត សម្រាប់អ្នកចង់បញ្ចុះទម្ងន់ និងអ្នកជំងឺទឹកនោមផ្អែម ។
ខាងក្រោមនេះ ជាមូលហេតុដែលអ្នកគួរជ្រើសយកដំឡូងបារាំងជាអាហារប្រចាំថ្ងៃ ៖
.គ្រប់គ្រងជាតិស្ករក្នុងឈាម
មនុស្សជាច្រើនចាត់ទុកថា ដំឡូងបារាំងសម្បូរជាតិម្សៅ ហេតុនេះ មិនល្អសម្រាប់សុខភាពអ្នកជំងឺទឹកនោមផ្អែម។ នេះជាទស្សនៈខុសឆ្គងទាំងស្រុង ។ បរិមាណជាតិម្សៅ (Carbohydrate) ក្នុងដំឡូងបារាំងមានប្រសិទ្ធភាពគ្រប់គ្រងបរិមាណស្ករក្នុងឈាម ថ្លើម។ ក្រៅពីនោះជួយឱ្យអ្នកបញ្ចុះទម្ងន់ និងទប់ស្កាត់ស្ថានភាពប្រឆាំងអាំងស៊ុយលីន។ អ្នកជំងឺទឹកនោមផ្អែមអាចគួបផ្សំដំឡូងជាមួយអាហារផ្ទុកប្រូតេអ៊ីនត្រឹមត្រូវដូចជាស៊ុត និងផ្លែប៊័រ ។
.ទប់ស្កាត់ភាពឃ្លាន ល្អសម្រាប់អ្នកចង់បញ្ចុះទម្ងន់
ដំឡូងបារាំងត្រូវបានចាត់ទុកជាអាហារ «ធ្វើឲ្យឆ្អែត» លេខ១ ។ ដោយគ្រាន់តែបរិភោគ១មើម អ្នកនឹងមានអារម្មណ៍ឆ្អែត ដោយពុំបង្កស្ថានភាពតឹងពោះ ។ វាជាអាហារដ៏វិសេសសម្រាប់អ្នកចង់បញ្ចុះទម្ងន់ ។
.ល្អសម្រាប់អ្នកហ្វឹកហាត់កម្រិតខ្ពស់
ប្រភព Carbohydrate ដ៏ច្រើន ក្នុងដំឡុងបារាំងចាំបាច់បំផុត សម្រាប់កីឡាករ ពិសេសអ្នកហ្វឹកហាត់កម្រិតខ្ពស់ ។ ទន្ទឹមនឹងនោះ ដំឡូងបារាំង ក៏ផ្ទុកយ៉ាងច្រើនសារជាតិអេឡិចត្រូលីត ពិសេសប៉ូតាស្យូម ដើរតួនាទីយ៉ាងសំខាន់ ក្នុងបណ្តាសកម្មភាពរបស់សាច់ដុំ ៕