ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមែ
បុគ្គលដែលកើតក្នុងឆ្នាំមមែ នឹងអាចទទួលបានជំនួយធំពីផ្កាយសំណាង។ ជាពិសេស លាភក្រៅធំៗទាំងឡាយក៏នាំគ្នាតម្រង់ទិសមករកអ្នកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនឹងអាចទទួលបានផលធំមួយផ្នែកពីការបណ្តាក់ទុន។ ជាហេតុដែលធ្វើឲ្យឃ្លាំងទ្រព្យរបស់អ្នកណែនខ្លាំងតែម្តង។
ឆ្នាំកុរ
អ្នកដែលកើតក្នុងឆ្នាំកុរ ក្នុងពាក់កណ្តាលខែនេះ នឹងអាចទទួលបានជំនួយធំពីទេវតាទ្រព្យ។ ជាហេតុដែលធ្វើឲ្យទ្រព្យធំៗទាំងឡាយគឺសម្រុកមករកអ្នកតែប៉ុណ្ណោះ។ ជាពិសេស មិនថាការងារ មុខរបរ ឬការបណ្តាក់ទុនអ្វីទេគឺអាចទទួលបានផលទាំងអស់។ ដូចនេះ ក្នុងគណនីសន្សំប្រាក់របស់អ្នកនឹងកើនតែលេខខ្ពស់ៗតែប៉ុណ្ណោះ។
ឆ្នាំរោង
មនុស្សដែលកើតក្នុងឆ្នាំរោង ក្នុងពាក់កណ្តាលខែនេះ មិនថាជ្រើសរើសការបណ្តាក់ទុនអ្វីទេ គឺអាចសម្រេចបានផលធំទាំងអស់។ ជាពិសេស ក៏មានអ្នកនាំអ្នកឲ្យដើរដល់ផ្លូវដែលសម្បូរទៅដោយប្រាក់ផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកអាចបង្កើនលេខក្នុងគណនីសន្សំប្រាក់បានយ៉ាងងាយស្រួលតែម្តង។
ឆ្នាំច
បុគ្គលដែលកើតក្នុងឆ្នាំច ចាប់ពីពាក់កណ្តាលខែនេះទៅ នឹងអាចរីកចម្រើនខ្លាំងគ្រប់ផ្នែក។ ជាពិសេស ឱកាសគ្រប់យ៉ាងក៏ចូលមកខ្លាំងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ហុងស៊ុយរបស់អ្នកនឹងប្រែជាល្អខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យអ្នកធ្វើអ្វីសម្រេចបានផលនឹង។ ដូចនេះ អ្នកនឹងមិនឈឺក្បាល និងស្មុគស្មាញរឿងការងារទៀតនោះទេ។
ឆ្នាំវក
អ្នកដែលកើតក្នុងឆ្នាំវក ចាប់ពីពាក់កណ្តាលខែនេះទៅ នឹងអាចទទួលបានការពេញចិត្តខ្លាំងពីចៅហ្វាយនាយ។ ជាពិសេស អត្រានៃការកើបបានមាសប្រាក់ធំក៏កើនឡើងខ្ពស់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អនាគតរបស់អ្នកនឹងប្រែជាមិនធម្មតានោះឡើយ។ ដូចនេះ អ្នកនឹងមិនលំបាកទេក្នុងពេលខាងមុខនេះ៕