ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញា៣ដែលបង្ហាញថាថ្លើមអ្នកកំពុងតែជួបនឹងបញ្ហា។ តើមានអ្វីខ្លះទៅ?
- ជាធម្មតា ក្រោយពេលដែលអ្នកក្រោកពីគេង នោមរបស់អ្នកអាចមានពណ៌រាងលឿង ប៉ុន្តែក្រោយពេលដែលផឹកទឹករួច ពណ៌នោះនឹងរាងប្រែប្រួលទៅជាពណ៌រាងខ្ចីវិញ។ ផ្ទុយទៅវិញ ប្រសិនជាក្រោយពេលដែលផឹកទឹករួច ពណ៌នៃទឹកនោមនោះនៅតែលឿងចាស់ ឬពណ៌ទឹកតែចាស់ នោះអ្នកគួរតែប្រយ័ត្នពីសុខភាពថ្លើមរបស់អ្នក ព្រោះកំពុងតែប្រឈមនឹងបញ្ហាហើយ។
- មានមនុស្សភាគច្រើនក្រោយពេលដែលក្រោកពីគេងក្នុងមាត់តែងតែល្វីង នេះអាចដោយសារតែយប់ឡើងក្នុងការគេងមានការចេញញើស និងដកដង្ហើម ដោយធ្វើឲ្យបាត់បង់ជាតិទឹកក្នុងខ្លួនច្រើន។ ចំពោះអ្នកដែលជក់បារី ផឹកស្រា និងតែងតែចូលគេងយប់ជ្រៅក៏មានអាការៈល្វីងមាត់នេះកើតឡើងផងដែរ។ ប៉ុន្តែប្រសិនជាការរស់នៅរបស់អ្នកមានទម្លាប់ល្អ ដោយមិនមានទម្លាប់ខាងលើនេះ ហើយមាត់អ្នកតែងតែល្វីង នោះអ្នកគួរតែប្រយ័ត្នពីសុខភាពថ្លើមរបស់អ្នកឲ្យបានខ្ពស់។៕