ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបន្លែដែលអាចធ្វើឲ្យប៉ះពាល់ដល់ក្រពះរបស់អ្នក។ តើមានអ្វីខ្លះទៅ?
- បន្លែដែលប្រៃខ្លាំង ឬផ្អាប់ទុកយូរ អ្នកមិនគួរពិសារឡើយ ព្រោះនៅពេលដែលអ្នកបរិភោគច្រើន នឹងអាចធ្វើឲ្យក្រពះអ្នកកើតមានបញ្ហា ដោយអាចធ្វើឲ្យក្រពះរបស់អ្នកកើតមានមហារីកយ៉ាងងាយ។ ដូចនេះ អ្នកមិនគួរញ៉ាំច្រើននោះទេ។
- ម្ទេស និងខ្ទឹមស ក៏អ្នកមិនគួរញ៉ាំច្រើនដែរ ព្រោះអាចធ្វើឲ្យក្រពះអ្នកក្រហាយខ្លាំង ដោយធ្វើឲ្យក្រពះអ្នកងាយខូចខ្លាំងណាស់។ ដូចនេះ អ្នកដែលមានក្រពះមិនសូវស្រួល មិនគួរបរិភោគច្រើននោះឡើយ ទើបអាចការពារសុខភាពក្រពះរបស់អ្នកបាន។
- បន្លែដែលរឹងៗ មិនងាយរំលាយអាហារ ក៏អ្នកមិនគួរបរិភោគច្រើនដែរ ព្រោះអាចធ្វើឲ្យក្រពះអ្នកដំណើរការមិនស្រួលឡើយ ដោយអាចធ្វើឲ្យក្រពះអ្នកកើតមានបញ្ហាយ៉ាងងាយ។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ពីបន្លែទាំងនេះ ទើបមិនបំផ្លាញសុខភាពក្រពះអ្នកយ៉ាងងាយ៕