ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលធ្វើឲ្យក្រពះអ្នកឈឺដោយមិនដឹងខ្លួន។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកតែងតែមានអារម្មណ៍តានតឹង និងអន្ទះសារ នោះក្រពះ និងពោះវៀនរបស់អ្នកនឹងដំណើរការមិនប្រក្រតី។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពក្រពះ និងពោះវៀនអ្នកខ្លាំងណាស់។
- នៅពេលដែលអ្នកហត់ពេក នឹងធ្វើឲ្យឈាមរត់ទៅផ្គត់ផ្គង់ក្រពះ និងពោះវៀនរបស់អ្នកមិនបានគ្រប់គ្រាន់នោះឡើយ។ ជាហេតុដែលធ្វើឲ្យយូរទៅ អ្នកនឹងតែងតែឈឺក្រពះដោយមិនដឹងខ្លួននោះឡើយ។
- នៅពេលដែលអ្នកបរិភោគបាយមិនទៀងពេល ហើយញ៉ាំឆ្អែតជ្រុលក្នុងពេលតែមួយ នឹងធ្វើឲ្យក្រពះរបស់អ្នករងគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ នៅពេលដែលដល់ម៉ោងបាយ អ្នកគួរតែរកបាយញ៉ាំ មិនគួរព្រោះតែមូលហេតុផ្សេងៗ ហើយមិនពិសារនោះទេ ទើបក្រពះអ្នកមិនជួបនឹងបញ្ហា។
- ស្រាមិនត្រឹមតែបំផ្លាញក្រពះ ថែមទាំងអាចធ្វើឲ្យថ្លើមប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ផងដែរ។ ដូចនេះ ប្រសិនជាអ្នកមានទម្លាប់ផឹកស្រា អ្នកគួរតែកែចោលទម្លាប់មួយនេះ ទើបថ្លើម និងក្រពះរបស់អ្នកមិនជួបនឹងបញ្ហាធំ។
- ការជក់បារីមិនត្រឹមតែបំផ្លាញសួតអ្នកទេ ថែមទាំងអាចធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺក្រពះផ្សេងៗណាស់។ ដូចនេះ បើអ្នកមិនចង់ឲ្យរាងកាយអ្នកកើតនឹងជំងឺទាំងនេះ អ្នកគួរតែកែចោលទម្លាប់ជក់បារីមួយនេះចេញ។
- នៅពេលដែលអ្នកបរិភោគបាយម្ហូបផ្សេងៗមិនទំពារឲ្យម៉ត់ នឹងធ្វើឲ្យក្រពះពោះវៀនអ្នករងសម្ពាធខ្លាំង ដោយត្រូវការរយៈពេលយូរដើម្បីរំលាយ។ ជាហេតុដែលធ្វើឲ្យក្រពះអ្នកងាយឈឺខ្លាំងណាស់។ ដូចនេះ អ្នកគួរតែទំពារឲ្យបានម៉ត់ល្អមិនថាបរិភោគអ្វីនោះទេ។
- មុនគេងបើអ្នកញ៉ាំអាហារផ្សេងៗ មិនត្រឹមតែធ្វើឲ្យអ្នកពិបាកគេងលក់ទេ ថែមទាំងអាចធ្វើឲ្យអាស៊ីតចេញក្នុងក្រពះច្រើន។ ជាហេតុដែលធ្វើឲ្យក្រពះអ្នកងាយឈឺជាទីបំផុត។ ដូចនេះ អ្នកមិនគួរមានទម្លាប់ញ៉ាំមុនគេងនោះទេ។
- មិនថាចាន ស្លាបព្រា ឬរបស់ប្រើប្រាស់ផ្សេងៗទេ អ្នកគួរតែប្រកាន់អនាម័យឲ្យបានខ្ជាប់ខ្ជួន ព្រោះបើមិនមានអនាម័យទេ ជំងឺក្រពះនឹងមករកអ្នកបានគ្រប់ពេល។ ដូចនេះ អ្នកគួរតែរក្សាអនាម័យឲ្យបានខ្ពស់ ទើបសុខភាពមិនជួបនឹងបញ្ហា៕