ការស្រាវជ្រាវតូចមានបានបង្ហាញថា អ្នកដែលមានបញ្ហាចង្វាក់បេះដូងទូទៅ អាចមានការថយចុះរោគសញ្ញារបស់ពួកគេដោយបន្ថែមការធ្វើយូហ្គាទៅលើការប្រើថ្នាំរបស់ពួកគេ ។ ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែត Journal of the American College of Cardiology គឺជាការស្រាវជ្រាវមួយទៅលើតេស្តនៃប្រសិទ្ធភាពនៃការធ្វើយូហ្គាលើអ្នកដែលមានបញ្ហាបេះដូងដែលត្រូវបានគេស្គាល់ថា atrial fibrillation។
ជំងឺ atrial fibrillation បានកើតមាននៅពេលដែលផតខាងលើនៃបេះដូងបានញ័រជំនួសអោយការកន្ត្រាក់ធម្មតា ដែលនេះវាមិនគ្រោះថ្នាក់ភ្លាមៗនោះទេ ប៉ុន្តែវាអាចបណ្តាលអោយមានរោគសញ្ញាមួយចំនួនដូចជា ញ័រទ្រូង, ពិបាកដកដង្ហើម និងវិលមុខ។ យូរទៅ, វាក៏បង្កើនហានិភ័យនៃជំងឺខ្សោយបេះដូងផងដែរ។
ការព្យាបាលស្តង់ដាររួមមានថ្នាំដែលគ្រប់គ្រងចង្វាក់បេះដូង និងអាស្ពីរីនគឺដើម្បីការពារកំណកឈាម។ទោះជាយ៉ាងណាក៏ដោយ, ការព្យាបាលទាំងនោះជារឿយៗមិនគ្រប់គ្រាន់ដើម្បីការពារក្នុងរយៈពេលនេះនោះទេ។ នៅក្នុងការស្រាវជ្រាវថ្មី, អ្នកស្រាវជ្រាវបានមើលថាតើការព្យាបាលដោយយូហ្គាអាចជួយបានឬយ៉ាងណា។
អ្នកដឹកនាំស្រាវជ្រាវគឺវេជ្ជបណ្ឌិត ដានូចាយ៉ា ឡាកគីរ៉េឌី (Dhanunjaya Lakkireddy) បាននិយាយថា វាជារឿងចាំបាច់ដើម្បីស្រាវជ្រាវបន្ថែមថាតើយូហ្គាអាចមានឥទ្ធិពលលើប្រព័ន្ធប្រសាទឬយ៉ាងណាដើម្បីជួយបន្ថយសម្ពាធឈាម និងចង្វាក់បេះដូងនោះ។ក្រុមរបស់គាត់បានរកឃើញថា ក្រោយពីបានធ្វើយូហ្គា, អ្នកជំងឺចាប់ផ្តើមមានរោគសញ្ញាតិចបើធៀបទៅនឹងរោគសញ្ញាដែលមានមុនធ្វើយូហ្គា។ឡាកគីរ៉េឌីបាននិយាយថា យូហ្គាមិនមែនជាការព្យាបាលជំនួសអោយថ្នាំនោះទេ។គាត់បាននិយាយថា ការធ្វើយូហ្គាតែមួយមុខមិនបន្ថយរោគសញ្ញានោះទេ។ អ្នកត្រូវតែត្រូវការការប្រើថ្នាំដែលសាកសម និងធ្វើតាមការណែនាំរបស់គ្រូពេទ្យ។ ប៉ុន្តែនេះបង្ហាញថា យូហ្គាអាចមានប្រយោជន៍។
ការស្រាវជ្រាវបានមើលទៅលើអ្នកជំងឺ ៤៩នាក់ដែលមានបញ្ហាចង្វាក់បេះដូងនេះដែលរោគសញ្ញាបានកើតមានភ្លាមៗ ហើយបន្ទាប់មកនឹងបាត់ទៅវិញ ដែលជាធម្មតាក្នុងរយៈពេល២៤ម៉ោង។ក្នុងរយៈពេល៣ខែដំបូង, អ្នកជំងឺមិនបានធ្វើសកម្មភាពប្រចាំថ្ងៃអ្វីទាំងអស់។
ក្រោយមកក្នុងរយៈពេល៣ខែ, ពួកគេបានធ្វើយូហ្គាយ៉ាងហោចណាស់២ដងក្នុងមួយសប្តាហ៍, និងអ្នកខ្លះទៀតធ្វើវាជារៀងរាល់ថ្ងៃ។វេជ្ជបណ្ឌិត នីកា ហ្គូលប៊ឺក (Nieca Goldberg) ជាគ្រូពេទ្យឯកទេសខាងជំងឺបេះដូងបាននិយាយថា ចំពោះការស្រាវជ្រាវ, វាមិនមានក្រុមនៃការគ្រប់គ្រងអ្នកជំងឺដែលមិនធ្វើយូហ្គានោះទេ។
ដូចនេះវាមិនសូវជាមានន័យថា យូហ្គាផ្តល់អត្ថប្រយោជន៍នោះទេ។ហ្គូលប៊ឺកបាននិយាយថា ការស្រាវជ្រាវបន្ថែមគឺជារឿងចាំបាច់។ប៉ុន្តែគាត់ក៏បានសង្កត់ធ្ងន់ផងដែរថា វាជារឿងសំខាន់ចំពោះអ្នកដែលដឹងថា មានស្ទីលនៃការធ្វើយូហ្គាខុសៗពីគ្នា, ហើយមនុស្សមួយចំនួនមិនសាកសមនឹងធ្វើយូហ្គា ឬគ្រោះថ្នាំចំពោះអ្នកដែលមានបញ្ហាបេះដូងដទៃទៀត។ ហ្គូលប៊ឺកបាននិយាយថា ការស្រាវជ្រាវបានប្រើការធ្វើយូហ្គាក្នុងទម្រង់មួយស្រាលប៉ុណ្ណោះ៕