ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
នារីដែលកើតក្នុងឆ្នាំកុរ កាន់តែចាស់ កាន់តែមានលាភសំណាង ថែមទាំងមានប្តី និងកូនស្រឡាញ់មើលថែបានល្អណាស់។ ជាពិសេស គេក៏ពូកែក្នុងការមើលថែទាំផ្ទះ និងថវិកាបានល្អផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គេមិនដែរធ្វើរឿងឲ្យស្វាមីពិបាកចិត្ត ឬព្រួយចិត្តឡើយ។ ជាហេតុដែលធ្វើឲ្យគ្រួសារទាំងមូលអាចរស់នៅប្រកបដោយសុភមង្គលជាខ្លាំង។
ឆ្នាំថោះ
មនុស្សស្រីដែលកើតក្នុងឆ្នាំថោះ មានចិត្តល្អ ថែមទាំងពូកែធ្វើជាមនុស្សផងដែរ។ ជាពិសេស នៅពេលដែលមានអាយុកាន់តែច្រើន សំណាងល្អនឹងកាន់តែមកជិត។ មិនត្រឹមតែប៉ុណ្ណោះ កាន់តែចាស់កាន់តែមានលុយចូលមកឲ្យចាយ។ ជាហេតុដែលធ្វើឲ្យគេមានលុយចាយដោយមិនចាំបាច់ពឹងប្តី និងកូននោះទេ។
ឆ្នាំរកា
នារីដែលកើតក្នុងឆ្នាំរកា ពេលជួបបញ្ហា មិនត្អូញត្អែរនោះទេ ដោយខំប្រឹងដោះស្រាយជានិច្ច។ ជាពិសេស គេក៏អាចជួយមុខរបររបស់ស្វាមីឲ្យរីកចម្រើនខ្លាំងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាសនាកំណត់ថាគេនឹងមានជីវិតដែលល្អខ្លាំងណាស់។ ដូចនេះ ពេលដែលចាស់ទៅនឹងមិនព្រួយថាគ្មានប្រាក់ចាយនោះឡើយ។
ឆ្នាំរោង
មនុស្សស្រីដែលកើតក្នុងឆ្នាំរោង មានចិត្តដែលដឹងគុណមួយ។ ជាពិសេស ទ្រព្យរបស់គេនឹងកើនតាមអាយុ ដោយកើនខ្លាំងក្នុងពេលចាស់ទៅ។ មិនត្រឹមតែប៉ុណ្ណោះ មិនថាគេប៉ងចង់បានអ្វីទេគឺបានទាំងអស់។ ជាហេតុដែលធ្វើឲ្យពេលដែលចាស់ទៅមិនខ្លាចថាគ្មានលុយចាយទេ ព្រោះចូលខ្លាំងណាស់។
ឆ្នាំឆ្លូវ
មនុស្សស្រីដែលកើតក្នុងឆ្នាំឆ្លូវ មានចិត្តដែលល្អ និងមានសេចក្តីស្មោះត្រង់។ ជាពិសេស គេក៏មានខួរក្បាលដ៏ឆ្លាត និងសមត្ថភាពខ្លាំងផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អាយុកាន់តែច្រើន នឹងកាន់តែជួបនឹងសំណាងល្អ។ ជាហេតុដែលធ្វើឲ្យលុយដែលហូរចូលមកនឹងមិនចេះអស់នោះឡើយ។ ដូចនេះ អ្នកនឹងមិនខ្លាចថាគ្មានលុយចាយក្នុងពេលចាស់ទៅនោះទេ៕