ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំថោះ មមែ និងកុរ
ផ្ទះដែលមានឆ្នាំ៣នេះនៅជាមួយគ្នា នឹងរស់នៅបានចុះសម្រុងខ្លាំងណាស់។ ជាពិសេស គ្មានបញ្ហាណាដែលពួកគេដោះស្រាយមិនបាននោះឡើយ។ នៅពេលដែលគ្រួសារមិនកើតជម្លោះ នោះទ្រព្យនឹងហូរចូលមកឯង។ ជាហេតុដែលធ្វើឲ្យពួកគេចាយយ៉ាងណាក៏នៅតែសល់ច្រើនមិនគួរឲ្យជឿផងដែរ។
ឆ្នាំវក មមី និងមមែ
ផ្ទះដែលមានឆ្នាំទាំង៣នេះ គឺជាផ្ទះដែលមានសំណាងខ្លាំងណាស់ ដោយមិនសូវជួបនឹងគ្រោះនោះទេ។ ជាពិសេស ក្រដាសប្រាក់នឹងចូលមកពីគ្រប់ទិសទី ដោយធ្វើឲ្យពួកគេប្រមូលមិនចេះអស់នោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងផ្ទះមិនសូវមានគំនិតខ្វែងគ្នាទេ ដោយស្របគ្នា ហើយដឹកដៃគ្នាទៅរកទ្រព្យធំតែម្តង។ ដូចនេះ សមាជិកទាំងអស់នឹងរស់នៅដោយគ្មានទុក្ខកង្វល់អ្វីនោះឡើយ។
ឆ្នាំជូត ច និងខាល
ផ្ទះដែលមានឆ្នាំ៣នេះរស់នៅជាមួយគ្នា នឹងមានអ្នកតាមជួយមកពីគ្រប់ទិសទី។ ជាពិសេស សមាជិកទាំងអស់ក៏មិនសូវរករឿងឈ្លោះគ្នាដែរ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏មានលាភធំតែងតែចូលមករកផងដែរ។ ជាហេតុដែលធ្វើឲ្យឃ្លាំងទ្រព្យនឹងណែនជានិច្ច ដោយចាយមិនចេះអស់នោះឡើយ។
ឆ្នាំរកា ឆ្លូវ និងម្សាញ់
ផ្ទះណាដែលមានឆ្នាំទាំង៣នេះ នឹងមានទ្រព្យធំមកប្រមូលផ្តុំគ្នាច្រើនណាស់។ ជាពិសេស ពេលដែលកើតមានបញ្ហាក្នុងគ្រួសារ ក៏ពួកគេដោះស្រាយបានយ៉ាងល្អផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ គ្រោះទាំងឡាយនឹងរសាត់បាត់អស់ មិនចូលមកក្នុងផ្ទះពួកគេឡើយ។ ជាហេតុដែលធ្វើឲ្យពួកគេអាចរស់នៅបានយ៉ាងសុខស្រួលខ្លាំងណាស់៕