ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំថោះ
ប្រពន្ធដែលកើតក្នុងឆ្នាំថោះ មានគំនិតដែលល្អិតល្អន់ខ្លាំង ថែមទាំងស្រឡាញ់គ្រួសារខ្លាំងណាស់។ ជាពិសេស គេអាចការពារគ្រួសារគេបានយ៉ាងល្អ។ មិនត្រឹមតែប៉ុណ្ណោះ មិនថាជីវភាពលំបាកបែបណាទេ គឺគេអាចកំដរជិតខ្លួនស្វាមីគេជានិច្ច ដោយមិនមានការត្អូញត្អែរអ្វីនោះទេ។ ជាហេតុដែលធ្វើឲ្យអនាគត គ្រួសាររបស់គេនឹងអាចរីកចម្រើនខ្លាំង។ ដូចនេះ ជីវភាពនឹងអាចកែប្រែបានទាំងស្រុងជាមិនខានឡើយ។
ឆ្នាំច
ភរិយាដែលកើតក្នុងឆ្នាំច មានចិត្តដែលល្អ ដោយមានទេវតាតាមថែរក្សាជានិច្ច។ ជាពិសេស ក៏មានលាភធំៗហូរចូលមកក្នុងផ្ទះបានច្រើនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ទោះបីជាប្តីជួបនឹងបញ្ហាធំ ក៏គេមិនរត់ចោលដែរ ដោយនៅកំដរក្បែរខ្លួន និងដោះស្រាយរាល់បញ្ហា។ ជាហេតុដែលធ្វើឲ្យចាស់ទៅ គេអាចរស់ក្នុងជីវភាពដែលប្រៀបដូចជាសេដ្ឋីអញ្ចឹង។
ឆ្នាំម្សាញ់
ប្រពន្ធដែលកើតក្នុងឆ្នាំម្សាញ់ ពូកែក្នុងការធ្វើជាមនុស្សខ្លាំងណាស់។ ជាពិសេស គេមានប្រាជ្ញាខ្ពស់ដោយអាចជួយស្វាមីបាន។ មិនត្រឹមតែប៉ុណ្ណោះ គេក៏អាចទ្រាំនឹងការលំបាកគ្រប់បែបយ៉ាងជាមួយនឹងប្តីផងដែរ។ ជាហេតុដែលធ្វើឲ្យគេចាស់ទៅនឹងអាចរស់ក្នុងជីវភាពដែលសុខស្រួលខ្លាំងណាស់។
ឆ្នាំមមី
ភរិយាដែលកើតក្នុងឆ្នាំមមី មានខួរក្បាលដែលរសរវើក ដោយអាចជួយស្វាមីបានខ្លាំង។ ជាពិសេស ទ្រព្យនឹងហូរចូលមកជាបន្តបន្ទាប់គ្នាក្រោយរៀបការរួច។ ទោះបីជាមានពេលខ្លះ ស្វាមីគេអាចជួបនឹងបញ្ហាខ្លះ តែគេនៅតែនៅក្បែរ ហើយជួយដោះស្រាយជានិច្ច។ ជាហេតុដែលធ្វើឲ្យពេលដែលចាស់ទៅមិនខ្លាចថាគ្មានប្រាក់សម្រាប់ចាយនោះឡើយ៕