អ្នកគួរតែប្រយ័ត្នពីកត្តា២ខាងក្រោមនេះ ព្រោះវាអាចធ្វើឲ្យក្បាលពោះអ្នកធំទៅៗបាន។ តើមានកត្តាអ្វីខ្លះទៅ?
- តាមការស្រាវជ្រាវមួយរបស់មហាវិទ្យាល័យស្វីសបានឲ្យដឹងថា អ្នកដែលគេងតិចជាង៥ម៉ោង ងាយដុះក្បាលពោះជាងអ្នកដែលគេងគ្រប់៨ម៉ោងក្នុងមួយថ្ងៃ។ ដូចនេះ អ្នកគួរតែគេងឲ្យគ្រប់ ទើបអ្នកមានរាងស្អាត មិនងាយដុះក្បាលពោះឡើយ។
- តាមការស្រាវជ្រាវមួយរបស់ប្រទេសអាមេរិកបានឲ្យដឹងថា អារម្មណ៍មិនល្អក៏អាចប៉ះពាល់ដល់ក្បាលពោះនេះដែរ។ នៅពេលដែលអ្នកតែងតែមានអារម្មណ៍មិនល្អ នោះក្បាលពោះអ្នកនឹងធំទៅៗ។ ដូចនេះ អ្នកគួរតែរក្សាអារម្មណ៍ឲ្យសប្បាយ ដោយមិនគួរគិតច្រើននោះទេ ទើបអ្នកមិនមានក្បាលពោះធំទៅៗ៕