ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុ៣ដែលធ្វើឲ្យអ្នកម្តាយមានផ្ទៃពោះគេងមិនលក់។ តើមានអ្វីខ្លះទៅ?
- ក្រោយពេលដែលមានផ្ទៃពោះ រាងកាយអ្នកម្តាយអាចប្រែប្រួលខ្លាំង ដោយធ្វើឲ្យឆាប់មួលម៉ៅ អារម្មណ៍ឆាប់ប្រែប្រួលខ្លាំងជាដើម។ ជាហេតុដែលធ្វើឲ្យអ្នកម្តាយគេងមិនលក់ទេបើមិនចេះរក្សាចិត្ត និងអារម្មណ៍ស្ងប់។
- នៅពេលដែលជិតគ្រប់ខែ បើអ្នកម្តាយភ័យខ្លាចច្រើន គិតច្រើន នឹងធ្វើឲ្យខួរក្បាលអ្នកមិនអាចសម្រាកបានឡើយ។ ជាហេតុដែលធ្វើឲ្យអ្នកគេងមិនលក់នោះទេ។ ដូចនេះ អ្នកមិនគួរភ័យខ្លាចខ្លាំងពេកទេ ព្រោះមានគ្រូពេទ្យជំនាញចាំជួយអ្នកជានិច្ច មិនឲ្យប្រឈមនឹងគ្រោះថ្នាក់នោះឡើយ។
- ពេលដែលអ្នកម្តាយជិតដល់ថ្ងៃសម្រាល ចង្កេះអាចនឹងឈឺច្រើន ថែមទាំងនោមច្រើន រមួលក្រពើ និងពិបាកដកដង្ហើម។ ជាហេតុដែលធ្វើឲ្យអ្នកម្តាយពិបាកនឹងគេងលក់ខ្លាំងណាស់៕