ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរបស់២យ៉ាងដែលល្អចំពោះអ្នកកើតជំងឺថ្លើមខ្លាំងណាស់។ តើមានអ្វីខ្លះទៅ?
- អ្នកអាចចិតក្រូចឆ្មារមួយចំណិតមកឆុងទឹកផឹកបាន ព្រោះវាអាចជួយជម្រះជាតិពុលចេញពីថ្លើម ដោយជម្រះបានយ៉ាងស្អាត។ ជាពិសេស វាក៏អាចធ្វើឲ្យថ្លើមអ្នកដំណើរការបានយ៉ាងល្អផងដែរ។ ដូចនេះ សុខភាពថ្លើមរបស់អ្នកនឹងអាចប្រែជាល្អពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនប្រឈមនឹងគ្រោះថ្នាក់ធ្ងន់ធ្ងរឡើយ។
- នៅក្នុងពងមាន់មានផ្ទុកប្រូតេអ៊ីនខ្បស់ ដោយជួយការពារថ្លើមបានល្អណាស់។ ជាហេតុដែលធ្វើឲ្យថ្លើមអ្នកមិនដំណើរការប្រក្រតីនោះទេ។ ដូចនេះ អ្នកគួរតែពិសារឲ្យបានច្រើន ទើបថ្លើមអ្នកមិនងាយគ្រោះថ្នាក់ខ្លាំង។
- នៅក្នុងបន្លែបៃតងមានផ្ទុកវីតាមីនB និងEខ្ពស់ ដោយជួយការពារថ្លើមអ្នកឲ្យមានសុខភាពល្អណាស់។ ដូចនេះ អ្នកគួរតែពិសារពពួកបន្លែបៃតងឲ្យបានច្រើន ដោយយកមកចម្អិនជារៀងរាល់ថ្ងៃ ទើបសុខភាពថ្លើមរបស់អ្នកមិនងាយទ្រុឌទ្រោមដោយមិនដឹងខ្លួន៕