ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលប្រាប់អ្នកថាក្រលៀនអ្នកកំពុងតែជួបនឹងគ្រោះថ្នាក់។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលក្រលៀនអ្នកប្រឈមនឹងបញ្ហា នោះបាតជើងរបស់អ្នកនឹងប្រាប់អ្នកមុនគេ ដោយវាប្រែជាឈឺ ជាពិសេសក្នុងពេលដែលអ្នកដើរ។ ដូចនេះ ប្រសិនជាអ្នកជួបនឹងអាការៈនេះ អ្នកគួរតែប្រយ័ត្នពីសុខភាពក្រលៀនរបស់អ្នកឲ្យបានខ្ពស់ មិនគួរធ្វេសប្រហែសនោះទេ។
- ប្រសិនជាមានថ្ងៃណាមួយ អ្នកងូតទឹកហើយឃើញបាតជើងរបស់អ្នកហើម អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់ពីសុខភាពក្រលៀន ព្រោះវាអាចនឹងជួបនឹងការចុះខ្សោយ។ ដូចនេះ អ្នកគួរតែពិនិត្យឲ្យបានល្អ ទើបអាចធ្វើឲ្យក្រលៀនរបស់អ្នកដំណើរការបានល្អ។
- នៅពេលយប់ក្នុងពេលដែលអ្នកគេង ប្រសិនជាអ្នកដណ្តប់ភួយរួច បាតជើងនៅតែមានអារម្មណ៍ថាត្រជាក់ មិនមានភាពកក់ក្តៅសោះ នោះក្រលៀនអ្នកអាចកំពុងតែជួបនឹងបញ្ហាហើយ។ ដូចនេះ អ្នកគួរតែទៅមន្ទីរពេទ្យឆែតឲ្យបានល្អ ទើបអាចព្យាបាលបានទាន់ពេល មិនបណ្តាលឲ្យគ្រោះថ្នាក់ខ្លាំង៕