ការស្រាវជ្រាវមួយបង្ហាញថា ការកំណត់ពេលវេលាទទួលទានក្នុងថ្ងៃក្នុងរង្វង់ ៩ ទៅ ១០ ម៉ោង អាចជួយបង្កើនការគ្រប់គ្រងជាតិស្ករក្នុងឈាម។
ពួកអ្នកស្រាវជ្រាវបានវាយតម្លៃឥទ្ធិពលរបស់ការកំណត់ពេលវេលាទទួលទានចំពោះបុរស ១៥នាក់ ក្នុងពេល១សប្តាហ៍។ បុរសទាំងនេះមានហានិភ័យកើតជំងឺទឹកនោមផ្អែមប្រភេទ២ខ្ពស់ បានកំណត់ពេលវលាទទួលទានរបស់ពួកគេចុះនៅ ៩ ទៅ ១០ ម៉ោង ក្នុង១ថ្ងៃ ។
លទ្ធផលបង្ហាញថា ពុំមែនជាប្រភេទអាហារដែលពួកគេទទួលទាន តែគឺការកំណត់ពេលវេលាទទួលទានចុះនៅពេលពី ៩ ទៅ ១០ ម៉ោង អាចកែប្រែឲ្យប្រសើរបរិមាណជាតិស្ករក្នុងឈាម ។
ជម្រើសជាច្រើនសម្រាប់កំណត់ពេលវេលាទទួលទានពី ៩ ទៅ ១០ ម៉ោង គឺ អាចទទួលទានពីម៉ោង ៧ និង ៣០ នាទី ព្រឹក ដល់ម៉ោង ៥ និង ៣០ នាទី ល្ងាច ឬ ម៉ោង ៨ និង ៣០ នាទី ព្រឹកដល់ម៉ោង ៨ យប់ ។
របបទទួលទានកំណត់ពេលវេលាប្រចាំថ្ងៃបញ្ជាក់ថា អ្នកអាចបរិភោគតាមចិត្ត សូម្បីតែអាហារត្រូវចាត់ទុកថា «មិនល្អ» ដរាបណាការកំណត់ពេលវេលាទទួលទានក្នុងអំឡុងពេលដែលសរីរាង្គមានលទ្ធភាពដុតបំផ្លាញសារជាតិល្អជាង។ ហើយរឿងសំខាន់របស់វិធីសាស្ត្រនេះ គឺអូសបន្លាយពេលវេលាមិនទទួលទានក្នុងពេលយប់៕