ការគេង គឺសំខាន់អ្នកដឹងទេ ។ ការដេកច្រើនពេក មានន័យថាអ្នកកំពុងជួបបញ្ហាសុខភាពគ្រប់បែបយ៉ាង តាំងពីជំងឺបេះដូង រហូតដល់ជំងឺទឹកនោមផ្អែម។ មនុស្សពេញវ័យច្រើនជាងមួយភាគបី គេងតិចជាង ៧ ម៉ោងក្នុងមួយយប់ នេះបើយោងតាម CDC ។
ជាធម្មតាអ្នកជំនាញណែនាំឱ្យមនុស្សពេញវ័យគេង ៧ ទៅ ៩ ម៉ោងរាល់យប់ ដូច្នេះតើអាចគេងបានច្រើនជាងនេះទេ? វាមិនសូវជាត្រូវបានគេដឹង លើប្រធានបទនេះទេ ប៉ុន្តែវាត្រឡប់មកវិញការគេងច្រើនពេកក៏មិនល្អដែរ។
ការសិក្សាបានផ្សារភ្ជាប់ការគេងច្រើនជាមួយនឹងបញ្ហាសុខភាពជាច្រើនរាប់បញ្ចូលទាំងហានិភ័យខ្ពស់នៃការស្លាប់ពីបុព្វហេតុណាមួយ។ នៅក្នុងការវិភាគមេតា (meta-analysis ) ដ៏ធំមួយដែលត្រូវបានចេញផ្សាយកាលពីឆ្នាំទៅក្នុងទិនានុប្បវត្តិនៃសមាគមបេះដូងអាមេរិកហានិភ័យត្រូវបានបង្ហាញថាមានការកើនឡើងជាមួយនឹងការគេងបន្ថែមរាល់ម៉ោង: ការគេង ៩ ម៉ោងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃការស្លាប់ ១៤%, ១០ ម៉ោងហានិភ័យខ្ពស់ជាង៣០ % និង ១១ ម៉ោងជាមួយហានិភ័យខ្ពស់ជាង 47% ។ ហានិភ័យនៃការស្លាប់ដោយសារជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលក៏កើនឡើងផងដែរជាមួយនឹងការគេងយូរ។
នៅក្នុងរបៀបរស់នៅបែបទំនើបប្រជាជនមាននិន្នាការរឹតត្បិតការគេងដោយចេតនាដោយសារតែម៉ោងធ្វើការ ការយកចិត្តទុកដាក់ចំពោះសមាជិកគ្រួសារ ចំណូលចិត្ត និងសកម្មភាពដទៃទៀត។
ភ័ស្តុតាងបានបង្ហាញថាការគេងលើសពីការណែនាំអាចបង្កគ្រោះថ្នាក់ជាងការគេងតិច។
ការស្រាវជ្រាវផ្សេងទៀតបានបង្ហាញថាទម្លាប់គេងច្រើនជាង ៧ ម៉ោងក្នុងមួយយប់ គឺមានជាប់ទាក់ទងនឹងការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែម។ ប៉ុន្តែ ការសិក្សាមួយផ្សេងទៀតបានរកឃើញថា “ការគេងច្រើន” (ក៏ដូចជាការគេងមិនបានគ្រប់គ្រាន់) ត្រូវបានផ្សារភ្ជាប់ជាមួយនឹងកម្រិតខ្ពស់នៃប្រូតេអ៊ីន C-reactive ដែលជាសញ្ញានៃគ្រោះថ្នាក់ជំងឺសរសៃឈាមបេះដូង។
ការសិក្សាទាំងនេះ មិនបានបង្ហាញទេថា ការគេងយូរជាងនេះ ពិតជាបណ្តាលឱ្យមានបញ្ហាសុខភាព ឬស្លាប់៕