ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿង២ដែលអាចជួយក្រលៀនអ្នកឲ្យមានសុខភាពល្អ។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាអ្នកចង់ថែរក្សាក្រលៀនរបស់អ្នកឲ្យមានសុខភាពល្អ អ្នកគួរតែហាត់ប្រាណឲ្យបានទៀងទាត់ មិនគួរខ្ចិលចុចតែទូរស័ព្ទនោះទេ។ ការហាត់ប្រាណធ្វើចលនានេះ នឹងអាចជួយឲ្យឈាមក្នុងរាងកាយអ្នកដើរបានល្អ។ ជាហេតុដែលធ្វើឲ្យក្រលៀនរបស់អ្នកមិនសូវជួបនឹងបញ្ហាគ្រោះថ្នាក់នោះឡើយ។
- អ្នកក៏អាចញ៉ាំល្ងខ្មៅបានផងដែរ ព្រោះក្នុងនោះមានផ្ទុកសារធាតុដែលអាចជួយថែរក្សាសុខភាពក្រលៀនរបស់អ្នកបានយ៉ាងល្អ។ ជាហេតុដែលធ្វើឲ្យក្រលៀនអ្នកដំណើរការបានប្រក្រតី។ ដូចនេះ ក្រលៀនរបស់អ្នកនឹងមិនប្រឈមនឹងគ្រោះថ្នាក់អ្វីនោះទេ៕