ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីវិធីក្នុងការធ្វើឲ្យអ្នកគេងលក់បានយ៉ាងស្រួល។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាអ្នកតែងតែមានអារម្មណ៍តានតឹង មិនសប្បាយចិត្ត ស្មុគស្មាញច្រើន នោះអ្នកនឹងមិនងាយគេងលក់បានស្រួលនោះទេ។ ដូចនេះ មុនពេលដែលអ្នកគេង គួរតែបន្ធូរអារម្មណ៍ ហើយរក្សាចិត្តឲ្យស្ងប់ កុំគិតច្រើន ឬខឹង ទើបអ្នកអាចគេងលក់បានលឿន ហើយលក់ស្រួល។
- ការហាត់ប្រាណក៏អាចធ្វើឲ្យអ្នកគេងលក់ស្រួលផងដែរ ព្រោះពេលដែលរាងកាយធ្វើចលនា ចរន្តឈាមនឹងដើរបានស្រួល។ នៅពេលដែលឈាមដើរបានស្រួល នោះអ្នកនឹងងាយគេងលក់ខ្លាំងណាស់។ ដូចនេះ មិនថារវល់យ៉ាងណាទេ គឺអ្នកគួរតែឆ្លៀតពេលព្យាយាមហាត់ប្រាណឲ្យបាន។
- បរិយាកាសនៃការគេងក៏សំខាន់ដែរ ដោយគួរតែជាបន្ទប់ដែលគ្មានសម្លេងរំខាន ស្ងប់ស្ងាត់ និងពន្លឺនៃភ្លើងគួរតែស្រទន់ មិនភ្លឺខ្លាំងចាំងភ្នែក។ ជាពិសេស សីតុណ្ហភាពក្នុងបន្ទប់គួរតែត្រជាក់ល្មម ហើយប្រដាប់ប្រដាល់ប្រើប្រាស់លើគ្រែគួរតែទន់ ទើបជួយអ្នកឲ្យឆាប់គេងលក់បានលឿនជាទីបំផុត។
- អាហារពេលល្ងាចរបស់អ្នកមិនគួរញ៉ាំឆ្អែតពេកទេ ទើបអាចជួយអ្នកឲ្យគេងលក់ស្រួលបាន។ ប្រសិនជាអ្នកពិសារឆ្អែតពេក វានឹងពិបាកក្នុងការរំលាយអាហារខ្លាំងណាស់ ដោយធ្វើឲ្យពោះរបស់អ្នកណែនជាខ្លាំង។ ដូចនេះ ទោះអ្នកព្យាយាមគេងយ៉ាងណាក៏គេងមិនលក់ដែរ៕