ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចបំផ្លាញក្រពះអ្នកបាន។ តើមានអ្វីខ្លះទៅ?
- នៅក្នុងក្រូចឆ្មារមានផ្ទុកវីតាមីនសេរាងច្រើនជាងផ្លែឈើផ្សេង ដោយអាចជួយបង្កើនប្រព័ន្ធការពាររាងកាយបានរឹងមាំល្អ ថែមទាំងជួយធ្វើឲ្យស្បែកសផងដែរ។ ប៉ុន្តែចំពោះអ្នកដែលមានក្រពះមិនសូវល្អ គួរតែកុំញ៉ាំក្រូចឆ្មារឲ្យសោះ ព្រោះវាអាចធ្វើឲ្យក្រពះអ្នកបញ្ចេញអាស៊ីតច្រើនដោយធ្វើឲ្យប៉ះពាល់ខ្លាំងដល់ក្រពះអ្នក។ ដូចនេះ អ្នកដែលមានជំងឺក្រពះគួរតែឃ្លាតឲ្យឆ្ងាយពីក្រូចឆ្មារមួយនេះ។
- បុគ្គលដែលមានក្រពះមិនសូវល្អ គួរតែឃ្លាតពីផ្លែគីវី ទោះបីជាវាជាផ្លែឈើដែលល្អចំពោះសុខភាពក៏ដោយ។ អ្នកដែលមានក្រពះមិនស្រួល ក្រោយញ៉ាំផ្លែគីវីនេះរួច ក្រពះនឹងអាចរបួស ដោយធ្វើឲ្យអ្នករាគ ឬឈឺពោះជាដើម។ ជាពិសេស វាក៏ធ្វើឲ្យប្រព័ន្ធរំលាយអាហាររងសម្ពាធផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អាស៊ីតក្រពះនឹងបញ្ចេញមកច្រើនខ្លាំងណាស់។ ដូចនេះ អ្នកដែលមានជំងឺក្រពះ មិនគួរបរិភោគផ្លែឈើពីរមុខនេះទេ៕