ក្នុងខ្លួនមនុស្សយើង មានគ្រាប់ឈាមពីរប្រភេទគឺ គ្រាប់ឈាមក្រហម ដែលមានតួនាទីដឹកនាំអុកស៊ីសែន និងជីវជាតិចិញ្ចឹម រាងកាយ និងគ្រាប់ឈាមស ដែលមានតួនាទីជាភ្នាក់ងារប្រឆាំងនឹងការបង្ករោគបែបធម្មជាតិ ហើយវាក៏ដើរតួនាទីក្នុងអង្គភាពរបស់ប្រព័ន្ធភាពស៊ាំដែរ។ វាមាននាទីសម្លាប់បាក់តេរីដែលចូលក្នុងរាងកាយ និងសរីរាង្គផ្សេងៗទៀតដែលមិនមែនមានក្នុងរាងកាយ។
យ៉ាងណាមិញ ប្រព័ន្ធភាពស៊ាំនេះគឺជាអ្នកកំណត់បានថាអ្នកមានសុខភាពល្អឬអត់ ព្រោះកាលណាប្រព័ន្ធភាពស៊ាំចុះខ្សោយ អ្នកប្រាកដជាងាយរងនឹងការបង្ករោគដោយវីរុស និងបាក់តេរីណាស់ ដូច្នេះជំងឺនឹងកើតមានជាមិនខាន។ ដើម្បីឲ្យប្រព័ន្ធភាពស៊ាំមានសុខភាពល្អ ខ្ញុំសូមណែនាំពីរបៀបញ៉ាំអាហារមួយចំនួនដែលជួយផ្តល់ប្រសិទ្ធភាពកាន់តែខ្លាំងដល់ប្រព័ន្ធភាពស៊ាំមនុស្សយើង។
ញ៉ាំជាតិប្រូតេអ៊ីនឲ្យបានគ្រប់គ្រាន់
កាលណាញ៉ាំអាហារបានគ្រប់គ្រាន់ និងមានតុល្យភាព អាចបញ្ជាក់បានថា ជីវជាតិដែលទទួលបាននឹងបញ្ជូនទៅដល់ខួរឆ្អឹងខ្នងយ៉ាងល្អដើម្បីបង្កើតបានគ្រាប់ឈាមសបន្ថែម។ ដោយសារតែប្រូតេអ៊ីនគឺជាសមាសធាតុដ៏សំខាន់សម្រាប់បង្កើតគ្រាប់ឈាមនោះ អ្នកគួរតែញ៉ាំវាឲ្យបានគ្រប់គ្រាន់។ ប្រូតេអ៊ីនដែលអ្នកអាចទទួលបានមានដូចជា សាច់សត្វ អាហារធ្វើពីទឹកដោះគោ ស៊ុត និងបន្លែ។
ជ្រើសរើសខ្លាញ់ដែលត្រឹមត្រូវ
ខ្លាញ់ដែលត្រឹមត្រូវ និងត្រូវបានគេចាត់ទុកថាផ្តល់សុខភាពនោះគឺជាប្រភេទខ្លាញ់ Unsaturated Fats ដែលវាជួយបង្កើនការបឺតស្រូបវីតាមីនដែលរលាយក្នុងខ្លាញ់។ យ៉ាងណាមិញអ្នកអាចរកវាបាននៅក្នុងត្រីសាលម៉ុង សណ្តែកសៀង និងផ្លែបឺរ។
កាត់បន្ថយការញ៉ាំជាតិកាបូអ៊ីដ្រាត
ការញ៉ាំផ្លែពោត និងគ្រាប់ធញ្ញជាតិក្នុងកម្រិតមធ្យមពិតជាជួយបង្កើនថាមពលដល់រាងកាយ និងផលិតគ្រាប់ឈាមសបានមែន តែការញ៉ាំច្រើនពេក វានឹងទៅកាត់បន្ថយចំនួនកោសិការ T-Lymphocytes ដែលជាភ្នាក់ងារដ៏សំខាន់របស់ប្រព័ន្ធភាពស៊ាំទៅវិញទេ។
ញ៉ាំអាហារជំនួយដល់ប្រព័ន្ធភាពស៊ាំ
អាហារមួយចំនួនដែលជួយប្រព័ន្ធភាពស៊ាំធ្វើការកាន់តែខ្លាំងក្លានោះមានដូចជា៖
• ខ្ទឹមស
• ផ្លែអាលម៉ុន
• ផ្លែបឺរីពណ៌ខៀវនិងរ៉ាសបឺរី
• តែបៃតង
ញ៉ាំអាហារដែលសម្បូរអង់ទីអុកស៊ីដង់
អង់ទីអុកស៊ីដង់អាចជា វីតាមីន ជាតិរ៉ែ និងជីវជាតិផ្សេងៗទៀតដែលជួយជុសកោសិកាដែលខូចខាតក្នុងរាងកាយ។ ឧទាហរណ៍ សារធាតុ Beta Carotene វីតាមីន C និង E ជាតិស័ង្គសី និងសេឡេញ៉ូមមជាដើម។
• ïBeta Carotene ត្រូវបានគេរកឃើញក្នុងប្រូខូលីស្ពៃស្ពីណាចម្ទេសប្លោកពណ៌បៃតងប៉េងប៉ោះពោតនិងការ៉ុត។
• ïវីតាមីន C មានក្នុងផ្លែបឺរីប្រូខូលីក្រូចស្ត្របឺរីម្ទេសប្លោកប៉េងប៉ោះនិងផ្លាខាត់ណា
• ïវីតាមីន E មានក្នុងប្រូខូលីការ៉ុតសណ្តែកដីល្ហុងស្ពីណាចនិងគ្រាប់ឈូករ័ត្ន។
• ïស័ង្គសីមានក្នុងអយស្ទើសាច់ក្រហមសណ្តែកនិងអាហារសមុទ្រ៕