ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីសញ្ញាដែលបង្ហាញអ្នកថាសរសៃឈាមកំពុងតែជួបនឹងបញ្ហា។ តើមានអ្វីខ្លះទៅ?
- ការហៀរទឹកមាត់ក្នុងពេលគេង បណ្តាលមកពីឈាមក្នុងសរសៃឈាមរត់មិនគ្រប់គ្រាន់។ ដូចនេះ ប្រសិនជាអ្នកតែងតែហៀរទឹកមាត់ក្នុងពេលគេង គួរតែប្រយ័ត្នឲ្យបានខ្ពស់ ព្រោះវាមិនមែនជារឿងតូចតាចនោះទេ។ ប្រសិនជាអ្នកមិនពិនិត្យនិងឆែតឲ្យបានច្បាស់ វានឹងអាចក្លាយជារឿងធំបាន។
- ប្រសិនជាក្នុងពេលដែលអ្នកគេងមានអារម្មណ៍ថាថប់ទ្រូង ហើយពិបាកដកដង្ហើម អ្នកគួរតែចាប់ផ្តើមប្រយ័ត្ន ព្រោះឈាមក្នុងរាងកាយកំពុងតែដើរមិនស្រួល។ ជាធម្មតា ពេលដែលសរសៃឈាមអ្នកស្ទះ ទ្រូងអ្នកនឹងឈឺ ឬថប់ៗផងដែរ។ ដូចនេះ អ្នកមិនគួរមើលរំលងបញ្ហានេះទេ។
- នៅពេលដែលអ្នកគេង បើបាតជើងតែងតែត្រជាក់ ក៏គួរតែប្រយ័ត្នពីការស្ទះសរសៃឈាមផងដែរ។ ដូចនេះ បើរាងកាយចេញសញ្ញាទាំងនេះ អ្នកមិនគួរមិនខ្វល់មិនខ្វាយមិនរវល់នោះទេ ព្រោះវាអាចធ្វើឲ្យសរសៃឈាមអ្នកស្ទះដោយមិនដឹងខ្លួន៕