ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីទម្លាប់ដែលធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកឡើងដោយមិនដឹងខ្លួន។ តើមានអ្វីខ្លះទៅ?
- នៅពេលដែលអ្នកតែងតែចូលគេងយប់ជ្រៅ នឹងអាចធ្វើឲ្យប៉ះពាល់ដល់គ្រប់ផ្នែកនៃរាងកាយ ដោយធ្វើឲ្យជាតិពុលមិនអាចបញ្ចេញមកក្រៅបានឡើយ។ ជាពិសេស វាក៏អាចធ្វើឲ្យជាតិស្ករក្នុងរាងកាយឡើងខ្ពស់ខុសប្រក្រតីផងដែរ។
- នៅពេលដែលអ្នកតែងតែអង្គុយយូរមកងើបឡើងមកធ្វើចលនា នោះវានឹងធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកឡើងខ្ពស់មិនគួរឲ្យជឿនោះឡើយ។ ដូចនេះ អ្នកគួរតែធ្វើចលនាខ្លះ ទើបរាងកាយអាចដំណើរការប្រក្រតី ទប់ឲ្យជាតិស្ករមានលំនឹង។
- ការជក់បារីច្រើន នឹងធ្វើឲ្យប៉ះពាល់ដល់សរសៃឈាមរបស់អ្នក។ ជាពិសេស វាក៏អាចធ្វើឲ្យជាតិស្ករក្នុងរាងកាយមិនមានលំនឹង ហើយចាប់ផ្តើមឡើងខ្ពស់ដោយមិនដឹងខ្លួនផងដែរ។ ដូចនេះ អ្នកគួរតែបញ្ឈប់ការជក់បារីនេះប្រសិនជាអាចធ្វើបាន។
- ការតែងតែញ៉ាំអាហារដែលហិរ មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ក្រពះ និងពោះវៀនទេ ថែមទាំងអាចធ្វើឲ្យអ្នកកើតជំងឺទឹកនោមផ្អែមផងដែរ។ ដូចនេះ អ្នកគួរតែកាត់បន្ថយការបរិភោគអាហារដែលហិរខ្លាំងទើបចៀសពីជំងឺទឹកនោមផ្អែមនេះបាន។
- នៅពេលដែលអ្នកតែងតែខឹង នឹងធ្វើឲ្យរាងកាយដំណើរការខុសប្រក្រតីទាំងអស់។ ជាហេតុដែលធ្វើឲ្យយូរទៅ អ្នកអាចប្រឈមនឹងជំងឺទឹកនោមផ្អែមបាន ព្រោះជាតិស្ករនឹងឡើងខ្ពស់ខុសធម្មតា។ ដូចនេះ មិនថាស្ថិតក្នុងកាលៈទេសៈណាទេ អ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ មិនគួរតែងតែមួលម៉ៅខឹងច្រើននោះឡើយ៕