ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលប្រាប់អ្នកថាក្រលៀនកំពុងតែជួបនឹងបញ្ហា។ តើមានអ្វីខ្លះទៅ?
- ជាធម្មតា ការនោមក្នុងពេលយប់ចន្លោះពីម្តងទៅពីរដង គឺជារឿងធម្មតានោះទេ។ ប៉ុន្តែប្រសិនជាយប់ឡើងអ្នកមិនសូវផឹកទឹកច្រើន តែតែងតែងើបឡើងមកបត់ជើងតូចក្នុងពេលយប់ នោះអ្នកគួរតែប្រយ័ត្ន ព្រោះក្រលៀនកំពុងតែដំណើរមិនធម្មតានោះទេ។ ដូចនេះ អ្នកគួរតែពិនិត្យឲ្យបានច្បាស់ ទើបអាចព្យាបាលបានទាន់ពេលវេលា។
- ប្រសិនជាយប់ឡើងក្នុងពេលអ្នកគេង បែរជាមានអារម្មណ៍ថាចង្កេះ និងជង្គង់ចុករោយ និងទន់ ប្រៀបដូចមានរបស់សង្កត់ពីលើអញ្ចឹង អ្នកគួរតែចាប់ផ្តើមប្រយ័ត្នពីសុខភាពក្រលៀន។ បើអ្នកធ្វេសប្រហែស នោះក្រលៀននឹងអាចប្រឈមនឹងគ្រោះថ្នាក់ខ្លាំងណាស់។
- នៅពេលដែលរាងកាយអ្នកប្រែជាហើម ហើយស្បែកតែងតែរមាស់ នោះក្រលៀនអ្នកកំពុងតែបញ្ចេញសញ្ញាប្រាប់ឲ្យជួយហើយ។ ប្រសិនជាក្រលៀនដំណើរការខុសប្រក្រតី នោះទឹកដែលយើងផឹកចូលទៅនោះ នឹងមិនអាចបញ្ចេញមកក្រៅវិញទេ ដោយយូរទៅនឹងធ្វើឲ្យរាងកាយប្រែជាហើម ឬស្បែកប្រែជារមាស់ខ្លាំង ឬប្រែពណ៌ជាដើម៕