ថ្វីបើភាពភ័យខ្លាច និងអាម៉ាសគឺជារឿងអាចយល់ដឹងបាន តែការដែលពិគ្រោះជាមួយគ្រូពេទ្យអំពីអាការៈចម្លែកៗកាន់តែលឿន វានឹងត្រូវបានដោះស្រាយបានកាន់តែឆាប់ដែរ។
ទាក់ទងនឹងករណីនេះដែរ មានអាការៈមិនធម្មតាមួយចំនួន ដែលបុរសគ្រប់រូបគួរតែខ្វាយខ្វល់ផង ជាពិសេសនៅពេលដែលអ្នកជួបប្រទះវាក្នុងជីវិតរស់នៅដូចជា៖
• លិង្គមិនព្រមឡើងរឹង
• ទល់លាមកញឹកញាប់
• មានបញ្ហាច្រាលទឹកអាស៊ីតនៅក្រពះរ៉ាំរ៉ៃ
• នោមឈឺ ឬមានឈាមក្នុងទឹកនោម
• ឈឺទ្រូងធ្ងន់ធ្ងរ
• លេចនោមដោយមិនដឹងខ្លួន
• ស្បែកគ្របក្បាលលិង្គតឹងពេក
• មានដុំអ្វីមួយក្នុងពងស្វាស
• ក្បាលសុដន់ ឬនៅជុំវិញក្បាលសុដន់មានការប្រែប្រួលខុសពីធម្មតា៕