ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីភេសជ្ជៈ៤ដែលអ្នកមិនគួរផឹកច្រើននោះទេ ទើបមិនកើតជំងឺទឹកនោមផ្អែម។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរញ៉ាំកាហ្វេច្រើននោះទេ ព្រោះក្នុងនោះមានផ្ទុកកាហេ្វអ៊ីន និងសារធាតុផ្សេងទៀតដែលធ្វើឲ្យអ្នកងាយប្រឈមនឹងជំងឺទឹកនោមផ្អែមខ្លាំងណាស់។ ជាពិសេស កាហ្វេទឹកដោះគោដែលផ្អែមខ្លាំងក៏មិនគួរផឹកច្រើនដែរ។
- នៅក្នុងតែគុជ មានផ្ទុកជាតិស្កររាងខ្ពស់ ដោយធ្វើឲ្យអ្នកងាយកើតជំងឺទឹកនោមផ្អែមខ្លាំងណាស់នៅពេលដែលអ្នកផឹកច្រើន។ ដូចនេះ អ្នកគួរតែកាត់បន្ថយក្នុងការផឹកតែគុជមួយនេះប្រសិនជាអ្នកមានទម្លាប់ផឹករាល់ថ្ងៃ ទើបមិនកើតទឹកនោមផ្អែមដោយមិនដឹងខ្លួន។
- នៅក្នុងស្រាមានផ្ទុកសារធាតុអាល់កុលខ្ពស់ ដោយធ្វើឲ្យសារពាង្គកាយដំណើរការខុសប្រក្រតី។ ជាហេតុដែលធ្វើឲ្យជាតិស្ករងាយឡើងខ្ពស់ខ្លាំងជាទីបំផុត។ ដូចនេះ ស្រាមួយនេះ អ្នកគួរតែឈប់ផឹក ទើបអ្នកមិនប្រឈមនឹងជំងឺទឹកនោម។
- នៅក្នុងភេសជ្ជៈកំប៉ុង និងភេសជ្ជៈផ្សេងទៀតក៏មានផ្ទុកជាតិស្ករខ្ពស់ផងដែរ។ ប្រសិនជាអ្នកផឹកច្រើន នឹងធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកមិនមានលំនឹងនោះឡើយ។ ជាហេតុដែលធ្វើឲ្យវាឡើងខ្ពស់ខុសប្រក្រតី។ ដូចនេះ អ្នកនឹងអាចកើតជំងឺទឹកនោមផ្អែមនេះគ្រប់ពេលតែម្តង៕