យោងទៅតាមលោក Bernardo គាត់បានបញ្ចូលគ្រឿងផ្សំទាំងអស់ដូចខាងក្រោមនេះទៅក្នុងរបបអាហារប្រចាំថ្ងៃរបស់គាត់ ហើយវាក៏អាចជួយថែរក្សាសុខភាពរបស់គាត់ឱ្យមានអាយុបានមួយរយឆ្នាំ និងនៅក្មេងជាប់បានយូរដែរ។ រាល់គ្រឿងផ្សំនីមួយៗសុទ្ធតែមានឥទ្ធិពលវិជ្ជមានដល់រាងកាយ ដូច្នេះនៅពេលប្រើប្រាស់ទាំងអស់ វាពិតជាថែរក្សាសុខភាពបានយ៉ាងល្អឯកជាមិនខាន។
ទឹកឃ្មុំ
គេនិយាយថា អ្វីក៏ដោយឱ្យតែផ្អែមពេកគឺមិនល្អចំពោះសុខភាពឡើយ។ ប៉ុន្តែចូរគិតឡើងវិញថា ទឹកឃ្មុំគឺជាករណីលើកលែង ព្រោះវាផ្ទុកទៅដោយវីតាមីន និងជាតិរ៉ែ។ ក្រៅពីភាពផ្អែម ទឹកឃ្មុំសុទ្ធតែមានរបស់បែបធម្មជាតិទាំងអស់ដែលសុខភាពត្រូវការ។ សារធាតុផ្អែមដ៏អស្ចារ្យនេះក៏មានអង់ទីអុកស៊ីដង់ដែលអាចបន្ថយភាពចាស់បានដែរ។
សម្បកឈើអែម
គ្រឿងផ្សំមួយនេះមិនគ្រាន់តែជាកំទេចរបស់សម្បកឈើដែលមានរសជាតិអស្ចារ្យឡើយ ប៉ុន្តែវាក៏ជួយឱ្យមានអាយុវែងដែរ។ នេះដោយសារតែសម្បកឈើមួយនេះមានសមត្ថភាពប្រឆាំងនឹងការរលាករ៉ាំរ៉ៃដែលទាក់ទងនឹងការធាត់ជ្រុល រលាកសន្លាក់ ជំងឺទឹកនោមផ្អែម មហារីក ជំងឺបេះដូង និងបញ្ហាសុខភាពផ្សេងៗទឿត។ គ្រឿងផ្សំមួយនេះក៏ល្អបំផុតក្នុងការបញ្ចុះជាតិស្ករក្នុងឈាមដែរ។
ខ្ទឹមស
មនុស្សគ្រប់គ្នាយល់ថា ខ្ទឹមសគឺជារបស់ដ៏ល្អបំផុតសម្រាប់រំលាយកំណកឈាម ដូច្នេះវាក៏ជួយបញ្ចុះសម្ពាធឈាម និងបង្ការការកកឈាមបានដែរ។ រុក្ខជាតិប្រភេទមើមមួយនេះក៏ល្អបំផុតក្នុងការសម្លាប់បាក់តេរី វីរុស ផ្សិត និងកោសិកាមហារីកដែឬ។ ដើម្បីទទួលបានអត្ថប្រយោជន៍ពេញលេញពីខ្ទឹមសនោះ យកល្អគួរតែញ៉ាំវាទាំងឆៅ។
ប្រេងអូលីវ
វាគ្មានអ្វីជាអាថ៌កំបាំងឡើយដែលថា ប្រេងអូលីវគឺជាអាហារដ៏ល្អបំផុតមួយនៅលើផែនដីយើងនេះព្រោះតែវាផ្ទុកទៅដោយអង់ទីអុកស៊ីដង់ដ៏អស្ចារ្យ។ ប្រេងអូលីវល្អបំផុតក្នុងការបង្កើនចំនួនកូឡេស្តេរ៉ុលល្អ ដូច្នេះវានឹងកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ដែលនាំឱ្យលើសសម្ពាធឈាម និងប្រឈមកាន់តែខ្លាំងនឹងជំងឺបេះដូងសរសៃឈាម។ ក្រៅពីនេះអង់ទីអុកស៊ីដង់របស់ប្រេងអូលីវក៏បន្ថយភាពចាស់បានដែរ។
សូកូឡាខ្មៅ
តើមាននរណាដឹងថា ការញ៉ាំសូកូឡាខ្មៅល្អចំពោះសុខភាព0x017d7អង់ទីអុកស៊ីដង់ក្នុងសូកូឡាពិសេសនេះល្អបំផុតក្នុងការបង្ការជំងឺបេះដូង។ សូកូឡាខ្មៅល្អបំផុតក្នុងការបន្ថយស្ត្រេស ដូច្នេះវាក៏ជួយកាត់បន្ថយការប្រឈមមុខដែលវាមានផងដែរ។ ចូរប្រាកដថា អ្នកបានជ្រើសរើសសូកូឡាខ្មៅដែលមានសារធាតុ cocoa យ៉ាងហោចណាស់ ៧០ភាគរយ។