ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីកន្លែងដែលមិនគួរទុកអំបោសទើបលាភមិនរត់អស់។ តើមានកន្លែងណាខ្លះទៅ?
- អ្នកមិនគួរទុកអំបោសនៅសងខាងទ្វារធំនោះទេ ព្រោះវាអាចកាត់លាភមិនឲ្យចូលមកក្នុងផ្ទះរបស់អ្នក។ ជាពិសេស វាក៏មើលទៅមិនល្អមើលផងដែរប្រសិនជាមានភ្ញៀវមកលេងផ្ទះរបស់អ្នក។ ដូចនេះ ប្រសិនជាអ្នកចង់ការពារទ្រព្យជាប់បានល្អ អ្នកមិនគួរទុកអំបោសនៅសងខាងទ្វារធំរបស់អ្នកឡើយ។
- អ្នកមិនគួរទុកអំបោសក្នុងបន្ទប់ទទួលភ្ញៀវនោះទេ ព្រោះវាគ្មានអនាម័យ ថែមទាំងអាចកាត់លាភអ្នកបានផងដែរ។ ជាពិសេស ពេលដែលភ្ញៀវមកលេងផ្ទះអ្នកបើមានអំបោសនៅទីនោះ វាមើលទៅមិនល្អមើលទេ។ ដូចនេះ អ្នកគួរតែទុកអំបោសនោះនៅកន្លែងផ្សេងទើបល្អ។
- អ្នកក៏មិនគួរទុកអំបោសនៅក្នុងបន្ទប់ទឹកដែរ ព្រោះវាអាចនាំមេរោគច្រើនណាស់។ ជាហេតុដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកជាខ្លាំង។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីកន្លែងក្នុងការទុកដាក់អំបោស មិនគួរទុកផ្តេសផ្តាសនោះឡើយ ទើបមិនប៉ះពាល់ដល់លាភ និងសុខភាពរបស់អ្នក៕