ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំឆ្លូវ និងឆ្លូវ
ប្តីប្រពន្ធដែលកើតក្នុងឆ្នាំពីរនេះ មានចរិតរឹងដូចគ្នា។ ប៉ុន្តែឲ្យតែប្រឹងប្រែងជាមួយគ្នាលើមុខរបរ ហើយមិនសូវឈ្លោះ នោះលុយនឹងចូលមកខ្លាំងណាស់។ ផ្ទុយទៅវិញ ប្រសិនជាឈ្លោះកាន់តែច្រើន នឹងធ្វើឲ្យផ្ទះកាន់តែឆាប់បែកបាក់ ហើយចំណូលកាន់តែថយចុះជាលំដាប់ផងដែរ។ ដូចនេះ ពេលដែលកើតបញ្ហា អ្នកគួរតែរៀនចេះពិភាក្សាគ្នាឲ្យបានច្រើន ទើបអាចទប់ទ្រព្យក្នុងផ្ទះបានជាប់ល្អ។
ឆ្នាំរោង និងខាល
ប្តីប្រពន្ធដែលកើតក្នុងឆ្នាំពីរនេះ ក្រោយរៀបការរួចងាយនឹងឈ្លោះគ្នាខ្លាំងណាស់ ដោយធ្វើឲ្យលុយអាចហូរចេញក្រៅគ្រប់ពេលវេលា។ ប៉ុន្តែបើអ្នកអាចរស់នៅចុះសម្រុង មិនចុះចាញ់នឹងបញ្ហា ហើយកាន់ដៃគ្នាពុះពារទៅមុខ នោះអ្នកនឹងអាចទប់ក្រដាសប្រាក់បានជាប់ណាស់។ ដូចនេះ អ្នកនឹងមិនខ្វះប្រាក់ក្នុងការចាយវាយប្រចាំថ្ងៃនោះឡើយ។
ឆ្នាំមមី និងម្សាញ់
គូស្វាមីភរិយាដែលកើតក្នុងឆ្នាំនេះ ឆាប់ឆេវឆាវ និងឈ្លោះគ្នាខ្លាំងណាស់។ ប៉ុន្តែនៅពេលដែលអ្នកកាន់តែឈ្លោះ នោះអ្នកកាន់តែពិបាកក្នុងការផលិតក្រដាសប្រាក់។ ដូចនេះ អ្នកគួរតែរៀនចេះរំងាប់អារម្មណ៍ទើបអាចការពារទ្រព្យធំបានជាប់ និងមិនងាយហូរចេញក្រៅដោយមិនដឹងខ្លួនតែម្តង៕