ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអាចជួយទប់ជាតិស្ករក្នុងរាងកាយអ្នកឲ្យមានលំនឹង។ តើមានអ្វីខ្លះទៅ?
- ក្នុងផ្លែប៉ោមមានផ្ទុកវីតាមីនជាច្រើន និងសារធាតុសរសៃ ដោយជួយរាងកាយឲ្យបញ្ចេញជាតិពុលមកក្រៅបាន។ ជាហេតុដែលធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកមានលំនឹងខ្លាំងណាស់ មិនងាយឡើងខ្ពស់នោះទេ។ ដូចនេះ អ្នកក៏មិនងាយប្រឈមនឹងជំងឺទឹកនោមផ្អែមផងដែរ។
- ក្នុងផ្លែគីវី ក៏មានផ្ទុកសារធាតុដែលជួយទប់មិនឲ្យជាតិស្ករក្នុងរាងកាយឡើងខ្ពស់ផងដែរ។ នៅពេលដែលជាតិស្ករស្ថិតក្នុងសភាពនឹងនរ នោះអ្នកនឹងអាចចៀសផុតពីការកើតជំងឺទឹកនោមផ្អែមបានយ៉ាងងាយ។
- ក្នុងក្រូចថ្លុងមានផ្ទុកជាតិស្ករទាប ថែមទាំងមានផ្ទុកសារធាតុជាច្រើនទៀតដែមធ្វើឲ្យជាតិស្ករមិនងាយឡើងខ្ពស់នោះទេ ដោយជួយអ្នកមិនឲ្យប្រឈមនឹងជំងឺទឹកនោមផ្អែមនោះឡើយ។ ដូចនេះ អ្នកអាចពិសារផ្លែឈើ៣មុខនេះបាន ដើម្បីជាតិស្ករក្នុងរាងកាយមានលំនឹងល្អ៕