ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកម្តាយគួរតែប្រយ័ត្នពេលដែលទើបតែបាត់បង់កូនក្នុងផ្ទៃ។ តើមានអ្វីខ្លះទៅ?
- រឿងដែលអ្នកគួរតែប្រយ័ត្នបំផុតគឺអនាម័យនៃប្រដាប់ភេទរបស់អ្នក ដោយអ្នកគួរតែសម្អាតឲ្យបានស្អាតជានិច្ច។ ប្រសិនជាមិនមានអនាម័យខ្ពស់ នោះអ្នកនឹងអាចប្រឈមមុខនឹងរោគស្ត្រីដោយមិនដឹងខ្លួន។ ដូចនេះ អ្នកគួរតែប្រយ័ត្នពីបញ្ហានេះ ទើបអាចការពារសុខភាពអ្នកបានយ៉ាងល្អ។
- ក្រោយពេលដែលអ្នកទើបតែបាត់បង់កូនក្នុងផ្ទៃ អ្នកគួរតែសម្រាកឲ្យបានច្រើន ដោយសម្រាកឲ្យបានល្អចំនួនកន្លះខែ ដោយមិនគួរធ្វើចលនាធ្ងន់ៗឡើយ។ ជាពិសេស អ្នកមិនអាចរួមភេទបានឡើយ ដោយយកល្អក្នុងមួយខែក្រោយរលូតកូនរួច មិនអាចរួមភេទបានឡើយ។ ការធ្វើបែបនេះ ទើបអាចការពារសុខភាពអ្នកម្តាយបានយ៉ាងល្អ។
- អ្នកម្តាយគួរតែបរិភោគអាហារដែលមានផ្ទុកសារធាតុចិញ្ចឹមឲ្យបានច្រើន ថែមទាំងប៉ូវវីតាមីន ព្រមទាំងប្រូតេអ៊ីនឲ្យបានច្រើនដូចគ្នា ព្រោះការពិសារអាហារបែបនេះ ទើបអាចធ្វើឲ្យសុខភាពអ្នកឆាប់រឹងមាំ ហើយឆាប់មានកម្លាំងឡើងវិញ ដោយមិនងាយបាក់ទ្រុឌទ្រោមនោះឡើយ៕