ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
ឆ្នាំខាល ជាបុគ្គលដែលមានចរិតស្មោះត្រង់ ដោយមិនចេះចងគំនុំជាមួយនរណាឡើយ។ គេជាអ្នកដែលមិនចេះទុកកំហឹងក្នុងខ្លួនទេ ដោយមានអ្វីនិយាយចេញមកទាំងអស់។ ថ្វីត្បិតតែគេមានចរិតបែបនេះប៉ុន្តែគេមានចិត្តដែលល្អខ្លាំងណាស់។ ដូចនេះ អ្នកអាចរាប់អានជាមួយគេបាន ព្រោះអ្នកដែលកើតក្នុងឆ្នាំនេះមិនងាយក្បត់អ្នកឡើយ។
ឆ្នាំមមី
ឆ្នាំមមី ជាមនុស្សដែលមានការតស៊ូខ្លាំង ប៉ុន្តែគេជាបុគ្គលដែលមិនចេះទប់កំហឹងឡើយ។ ថ្វីត្បិតតែចរិតគេបែបនេះ តែគេតែងតែជួយអ្នកដទៃជានិច្ច។ ជាហេតុដែលធ្វើឲ្យគេអាចទទួលបានផលតបស្នងក្រោយនៅថ្ងៃក្រោយ។ ដូចនេះ គេនឹងអាចកសាងបានទំនាក់ទំនងយ៉ាងរឹងមាំក្នុងសង្គមបាន។
ឆ្នាំរកា
ឆ្នាំរកា ជាអ្នកដែលមានមាត់រឹងចិត្តទន់។ នៅពេលដែលឈ្លោះគ្នាម្តងៗ ពាក្យដែលចេញពីមាត់របស់គេស្តាប់ទៅអាចធ្វើឲ្យអ្នកមួលម៉ៅខ្លាំង។ ថ្វីត្បិតតែគេមានចរិតបែបនេះ ប៉ុន្តែគេមានចិត្តដែលល្អខ្លាំង ដោយមិនចេះបញ្ចេញមកតែប៉ុណ្ណោះ។ ដូចនេះ អ្នកអាចជ្រើសរើសរាប់អានជាមួយនឹងមនុស្សឆ្នាំនេះបាន ព្រោះគេមិនចេះទុកអ្នកចោលមិនជួយពេលដែលអ្នកជួបនឹងបញ្ហានោះទេ៕