ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
បុគ្គលដែលកើតក្នុងឆ្នាំរោង មិនថាការងារធំ ឬតូចទេ គឺអាចធ្វើបានល្អទាំងអស់។ ថ្វីត្បិតតែគេអាចរងទុក្ខលំបាករាងច្រើន ប៉ុន្តែជីវភាពជាសេដ្ឋីកំពុងតែរងចាំគេហើយ។ ដូចនេះ អ្នកនឹងរស់បានសោយសុខណាស់ ដោយមិនចាំបាច់ទៅជំពាក់បំណុលនរណាទៀតទេ។ ជាហេតុដែលធ្វើឲ្យអ្នកមិនជួបនឹងវិបត្តិសេដ្ឋកិច្ចនោះឡើយ។
ឆ្នាំឆ្លូវ
អ្នកដែលកើតក្នុងឆ្នាំឆ្លូវ សំបកក្រៅមើលទន់ជ្រាយ តាមពិតក្នុងចិត្តគឺរឹងមាំណាស់។ ជាហេតុដែលធ្វើឲ្យគេអាចឆ្លងផុតឧបសគ្គគ្រប់យ៉ាង។ ដូចនេះ ក្រោយពេលលំបាកនឹងអាចដើរចូលជីវភាពដែលល្អខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យអ្នកចាប់ផ្តើមអាចរស់ក្នុងជីវភាពដែលសោយសុខខ្លាំងមិនគួរឲ្យជឿនោះទេ។
ឆ្នាំកុរ
មនុស្សដែលកើតក្នុងឆ្នាំកុរ មួយជីវិតនេះគឺពឹងលើដៃទាំងសងខាងដើម្បីរកបានប្រាក់ធំ។ ជាពិសេស មិនថាជួបនឹងបញ្ហាអ្វីទេ គឺអាចឆ្លងផុតទាំងអស់។ ជាហេតុដែលធ្វើឲ្យគេអាចដើរចូលក្នុងជីវភាពដែលសុខស្រួលខ្លាំងណាស់។ ដូចនេះ មិនថាពីមុនជួបនឹងទុក្ខ ឬបញ្ហាអ្វីទេ គឺមិនជួបទៀតឡើយ ដោយអាចចាកឆ្ងាយទាំងស្រុងតែម្តង៕