ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីគ្រឿងទេសចំនួន២មុខដែលអ្នកមានជំងឺបេះដូងមិនគួរប្រើច្រើន។ តើមានអ្វីខ្លះទៅ?
- ស្ករជាគ្រឿងទេសមួយដែលអ្នកគួរតែកាត់បន្ថយក្នុងការប្រើ ដោយមិនគួរប្រើច្រើននោះទេ។ នៅពេលដែលអ្នកប្រើច្រើនលើសកំណត់ នឹងអាចធ្វើឲ្យអ្នកប្រឈមនឹងជំងឺជាច្រើនដូចជា ជំងឺទឹកនោមផ្អែម និងជំងឺបេះដូងជាដើម។ ដូចនេះ អាហារដែលមានផ្ទុកជាតិស្ករខ្ពស់ អ្នកគួរតែចៀសឲ្យឆ្ងាយទើបសុខភាពមិនគ្រោះថ្នាក់។
- អំបិលក៏ជាគ្រឿងទេសដែលធ្វើឲ្យបេះដូងអ្នករងសម្ពាធខ្ពស់ផងដែរ ថែមទាំងធ្វើឲ្យកើតជំងឺលើសម្ពាធឈាមទៀតផង។ ដូចនេះ អាហារដែលមានផ្ទុកជាតិប្រៃខ្ពស់ អ្នកគួរតែកុំសូវបរិភោគឲ្យសោះ ដើម្បីសុខភាពបេះដូងរបស់អ្នក៕