ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងទាំង៤ដែលអ្នកគួរតែធ្វើដើម្បីសុខភាពសួតរបស់អ្នក។ តើមានអ្វីខ្លះទៅ?
- ប្រសិនជាអ្នកចង់ឲ្យសួតដំណើរការល្អ អ្នកគួរតែបរិភោគផ្លែសាលី ផ្លែផាសិន និងផ្កាថ្មជាដើម ព្រោះវាអាចជួយសម្រះជាតិពុលចេញពីសួតរបស់អ្នក ដោយជួយសម្អាតសួតអ្នកបានយ៉ាងស្អាត។ ដូចនេះ សួតរបស់អ្នកនឹងមិនងាយប្រឈមនឹងគ្រោះថ្នាក់នោះឡើយ។
- អ្នកគួរតែផឹកទឹកឲ្យបានច្រើន ព្រោះវាអាចជួយបង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នក ថេមទាំងអាចជួយបញ្ចេញជាតិពុលមកក្រៅផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក្រពះ និងពោះវៀនរបស់អ្នកនឹងដំណើរការបានល្អ ដោយធ្វើឲ្យអ្នកអាចចៀសពីជំងឺទល់លាមកបាន។ ជាពិសេស សួតរបស់អ្នកក៏មានសុខភាពល្អផងដែរ។
- អ្នកដែលមានសួតមិនសូវល្អ ក្នុងជីវភាពប្រចាំថ្ងៃ គួរតែឧស្សាហ៍បើកបង្អួចឲ្យខ្យល់ចេញចូល ព្រោះបើអ្នកតែងតែបិទបង្អួច នោះមេរោគនឹងនៅក្នុងតែបន្ទប់របស់អ្នក ដោយធ្វើឲ្យសួតអ្នកពិបាកនឹងដំណើរការបានល្អវិញណាស់។
- នៅពេលដែលអ្នកតែងតែឆេវឆាវ មួលម៉ៅ និងខឹងច្រើន នឹងធ្វើឲ្យសួតរបស់អ្នកគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ អ្នកគួរតែរក្សាចិត្តឲ្យសប្បាយ និងស្ងប់ ទើបអាចការពារសួតរបស់អ្នកមិនកើតជំងឺផ្សេងៗបាន៕