ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿង៣ដែលអ្នកគួរតែធ្វើដើម្បីសុខភាពបេះដូងរបស់អ្នក។ តើមានអ្វីខ្លះទៅ?
- ការជក់បារីជាទម្លាប់គ្រោះថ្នាក់មួយ ដោយធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូងរបស់អ្នកខ្លាំងណាស់។ ដូចនេះ អ្នកគួរតែកែចោលទម្លាប់ជក់បារីនេះប្រសិនជាអ្នកមាន ថែមទាំងគួរតែចៀសពីអ្នកជក់បារីឲ្យបានឆ្ងាយ ដោយមិនគួរស្រូបយកផ្សែងបារីទាំងនោះឡើយ ទើបបេះដូងរបស់អ្នកមិនប្រឈមនឹងគ្រោះថ្នាក់។
- ការអង្គុយយូរក៏ធ្វើឲ្យបេះដូងរបស់អ្នកជួបនឹងគ្រោះថ្នាក់ផងដែរ។ ដូចនេះ ក្នុងមួយថ្ងៃអ្នកមិនគួរអង្គុយលើសពី៥ម៉ោងនោះទេ ដោយគួរតែព្យាយាមហាត់ប្រាណធ្វើចលនា ទើបអាចការពារបេះដូងរបស់អ្នកឲ្យដំណើរការបានល្អ។
- នៅពេលដែលអ្នកតែងតែគេងមិនគ្រប់ នឹងធ្វើឲ្យប៉ះពាល់ដល់បេះដូងរបស់អ្នកមុនគេ។ ជាពិសេស ក៏អាចធ្វើឲ្យអ្នកឡើងទម្ងន់ដោយមិនដឹងខ្លួនផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ អត្រានៃការកើតជំងឺទឹកនោមផ្អែមក៏ប្រែជាខ្ពស់ដែរ។ ដូចនេះ អ្នកមិនគួរតែងតែចូលគេងយប់ជ្រៅនោះទេ ដោយគួរតែគេងឲ្យគ្រប់ចន្លោះពី៧ទៅ៨ម៉ោង ទើបអាចបង្កើនប្រព័ន្ធការពាររាងកាយរបស់អ្នក ដោយធ្វើឲ្យអ្នកមិនកើតជំងឺផ្សេងៗឡើយ៕