ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត
ក្នុងផ្ទះបើមានឆ្នាំជូត ដល់ពេលដែលអាចជួបនឹងលាភធំហើយ ដោយធ្វើឲ្យអ្នកអាចទទួលបានសំណាងល្អជាបន្តបន្ទាប់គ្នា។ ជាពិសេស ទ្រព្យធំក៏នាំគ្នាសម្រុកចូលមកផងដែរ។ ជាហេតុដែលធ្វើឲ្យក្នុងផ្ទះនឹងមានលុយចាយទាំងអស់គ្នាម៉ង។ ដូចនេះ អ្នកនឹងអាចរស់នៅបានយ៉ាងសប្បាយ និងប្រកបដោយសុភមង្គលខ្លាំងណាស់។
ឆ្នាំវក
ក្នុងផ្ទះបើមានឆ្នាំវក ដល់ពេលដែលមានអ្នកនាំលុយជូនហើយ។ ជាពិសេស ឱកាសនៃការចំណេញបានប្រាក់ធំនឹងចូលមកដែរ។ ជាហេតុដែលធ្វើឲ្យអ្នកទាំងអស់គ្នានឹងមិនខ្វះលុយទៀតទេ។ ដូចនេះ មិនថាចង់បានអ្វីទេ នឹងអាចទទួលបានទាំងអស់ សូម្បីតែឡាន និងផ្ទះផងដែរ។
ឆ្នាំខាល
ផ្ទះដែលមានឆ្នាំខាល ដល់ពេលដែលប្រមូលបានទ្រព្យធំៗហើយ។ ជាពិសេស ក៏មិនជួបនឹងឧបសគ្គអ្វីទៀតដែរ។ ជាហេតុដែលធ្វើឲ្យផលដែលទទួលបានគឺច្រើនណាស់។ ដូចនេះ អ្នកផ្ទះនឹងមានប្រាក់ចាយច្រើនណាស់៕