ខាងក្រោមនេះ Health.com.khយើងខ្ញុំនឹងបង្ហាញអ្នកពីផ្លែឈើដែលអ្នកអាចពិសារបានពេលដែលអ្នកកំពុងស្រកទម្ងន់ ហើយឃ្លាន។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកអាចពិសារផ្លែប៉ោមបាន ជាពិសេស ញ៉ាំពេលព្រឹកមុនពេលអាហារពេលព្រឹក។ អ្នកនឹងអាចទទួលបានរាងស្អាត ព្រោះក្នុងនោះមានសារធាតុសរសៃដែលធ្វើឲ្យអ្នកងាយបញ្ចេញកាកសំណល់ចេញមកក្រៅអស់។ ជាហេតុដែលធ្វើឲ្យរាងអ្នកមិនធម្មតាឡើយ។
- មុនពេលដែលអ្នកពិសារបាយ អ្នកអាចញ៉ាំទំពាំងបាយជូរបាន ព្រោះវាអាចធ្វើឲ្យអ្នកឆ្អែត មិនសូវបរិភោគបាយច្រើនឡើយ។ ជាពិសេស ទំពាំងបាយជួរនេះ អាចជួយជម្រះសារធាតុពុលចេញពីពោះវៀនអ្នកបានទៀតផង។ ប៉ុន្តែអ្នកមិនគួរញ៉ាំច្រើនពេកទេ ព្រោះក្នុងនោះមានជាតិស្ករខ្ពស់។
- អ្នកក៏អាចពិសារស្ត្រប៊ឺរីក៏បានដែរ ព្រោះសារធាតុសរសៃគឺមានក្នុងនោះ។ ក្រោយពេលដែលអ្នកបរិភោគរួច នឹងធ្វើឲ្យអ្នកងាយស្រួលបត់ជើងធំ ដោយធ្វើឲ្យរាងអ្នកងាយប្រែជាតូចខ្លាំងណាស់។ ដូចនេះ អ្នកអាចញ៉ាំផ្លែឈើ៣មុខនេះ ដើម្បីរាងដ៏ស្អាតរបស់អ្នក៕
- (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)