ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរឿងដែលអ្នកមិនគួរធ្វើដើម្បីសុខភាពសួត។ តើមានអ្វីខ្លះទៅ?
- អ្នកមិនគួរជក់បារីទេ ព្រោះការជក់បារីធ្វើឲ្យសួតអ្នករងគ្រោះថ្នាក់ខ្លាំងណាស់។ ដូចនេះ ប្រសិនជាអ្នកចង់ការពារ និងថែរក្សាសួតរបស់អ្នកឲ្យមានសុខភាពល្អ អ្នកគួរតែកែទម្លាប់ជក់បារីនេះចេញឲ្យបាន។
- ការតែងតែចូលគេងក្នុងយប់ជ្រៅ នឹងធ្វើឲ្យសុខភាពអ្នកទ្រុឌទ្រោមគ្រប់ផ្នែក។ ជាពិសេស សួតរបស់អ្នកក៏រងឥទ្ធិពលខ្ពស់ផងដែរ។ ដូចនេះ អ្នកគួរតែកែទម្លាប់អាក្រក់នេះចេញ ដោយចូលគេងពីព្រលប់ ហើយក្រោកពីព្រលឹម ទើបអាចការពារសុខភាពសួតអ្នកបានល្អ។
- នៅពេលដែលអ្នកចេញក្រៅ អ្នកគួរតែពាក់ម៉ាស់ ព្រោះធូលីដីនៅក្រៅអាចចូលតាមប្រព័ន្ធដង្ហើមរបស់អ្នក ធ្វើឲ្យសួតអ្នកកើតមានបញ្ហា។ ដូចនេះ អ្នកមិនគួរខ្លាចហប់ហើយមិនពាក់ម៉ាសនោះទេ ទើបសួតអ្នកអាចដំណើរការបានល្អ។
- នៅពេលដែលអ្នកធ្វើម្ហូប មិនគួរព្រោះតែសន្សំសំចៃភ្លើង ហើយមិនបើកម៉ាស៊ីនប៊ឺតនោះទេ ព្រោះផ្សែងទាំងនោះអាចបំផ្លាញសុខភាពសួតអ្នកដោយមិនដឹងខ្លួន។ ដូចនេះ ប្រសិនជាអ្នកចង់ឲ្យសួតមានសុខភាពល្អ គួរតែកែចោលទម្លាប់អាក្រក់ទាំងនេះ៕