ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីមូលហេតុដែលអ្នកមិនគួរញ៉ាំអាហារក្នុងពេលយប់ជ្រៅ។ តើមានអ្វីខ្លះទៅ?
នៅពេលដែលអ្នកញ៉ាំអាហារក្នុងពេលយប់ នឹងងាយធ្វើឲ្យប៉ះពាល់ដល់ក្រពះខ្លាំងណាស់ ព្រោះពេលដែលអ្នកពីសារអាហារ នឹងធ្វើឲ្យក្រពះ និងពោះវៀនអ្នកបន្តធ្វើការងារ ដោយមិនអាចសម្រាកបានឡើយ។ ជាពិសេស ពេលដែលអ្នកបរិភោគក្នុងយប់ជ្រៅ នឹងធ្វើឲ្យប្រព័ន្ធរំលាយអាហាររបស់អ្នកចុះខ្សោយ ដោយធ្វើឲ្យអាហារមិនអាចរំលាយបានល្អឡើយ។ ម្យ៉ាងទៀត រាងកាយក៏មិនអាចទទួលបានសារថាតុចិញ្ចឹមគ្រប់គ្រាន់ដែរ ព្រោះអាហារទាំងនោះស្តុកទុកក្នុងក្រពះយូរ ធ្វើឲ្យប៉ះពាល់ដល់ក្រពះជាខ្លាំង។ ជាហេតុដែលធ្វើឲ្យអ្នកអាចកើតមហារីកក្រពះបាន។ ដូចនេះ មុនពេលចូលគេងមួយម៉ោង អ្នកមិនគួរញ៉ាំអាហារទេ ប៉ុន្តែបើអ្នកឃ្លានដោយមិនញ៉ាំមិនបាន អ្នកអាចជ្រើសរើសអាហារដែលងាយរំលាយមកពិសារបាន ដើម្បីសុខភាពក្រពះរបស់អ្នក៕