ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីម៉ោងកើតរបស់កូនដែលអាចនាំបានមាសប្រាក់ជូនប៉ាម៉ាក់។ តើមានអ្វីខ្លះទៅ?
- ម៉ោង១ដល់ម៉ោង៣ទៀបភ្លឺ: កូនដែលកើតក្នុងឆ្នាំនេះ មានទេពកោសល្យ និងប្រតិកម្មលឿនតាំងពីកើតមក។ ជាពិសេស ក៏មានប្រាជ្ញាឆ្លាតវៃផងដែរ ហើយស្តាប់បង្គាប់មាតាបិតាណាស់ ដោយអាចកាត់បន្ថយសម្ពាធរបស់ពួកគាត់បានច្រើន។ មិនត្រឹមតែប៉ុណ្ណោះ គេក៏នាំលាភធំជូនមាតាបិតាផងដែរ។
- ម៉ោង៣ដល់ម៉ោង៥ភ្លឺ: កូនដែលកើតក្នុងឆ្នាំនេះ តាំងពីតូចគឺមានមនោសញ្ចេតនាល្អជាមួយគ្រួសារហើយ។ ជាពិសេស គេក៏ជាកូនដែលកតញ្ញូផងដែរ ដោយស្តាប់ប៉ាម៉ាក់ខ្លាំងណាស់។ មិនត្រឹមតែប៉ុណ្ណោះ គេក៏អាចធ្វើឲ្យអ្នកផ្ទះទទួលបានទ្រព្យធំផងដែរ។ ដូចនេះ អ្នកផ្ទះនឹងមានលុយចាយពេញដៃតែម្តង។
- ម៉ោង៩ ដល់ម៉ោង១១ព្រឹក: កូនដែលកើតក្នុងម៉ោងនេះ តាំងពីតូចគឺមានចរិតឯករាជ្យ និងនឹងនរ។ ជាពិសេស អាយុតូចទេដែលពូកែណាស់ ដោយមិនដែរធ្វើឲ្យមាតាបិតាពិបាកចិត្តនោះទេ។ ដូចនេះ ឪពុកម្តាយរបស់គេនឹងអាចក្លាយជាអ្នកមានដោយសារតែអាចផ្តោតអារម្មណ៍ និងចិត្តទាំងមូលលើមុខរបររបស់ខ្លួន។
- ម៉ោង១៥ដល់ម៉ោង១៧រសៀល: កូនដែលកើតក្នុងម៉ោងនេះ តាំងពីតូចដល់ធំសុទ្ធតែជាបុគ្គលដែលឆ្លាត។ ជាពិសេស ក្នុងមួយជីវិតគឺតែងតែអាចដើរចូលផ្លូវដែលជោគជ័យជានិច្ច។ មិនត្រឹមតែប៉ុណ្ណោះ គេក៏អាចនាំបានទ្រព្យជាច្រើនជូនមាតាបិតាផងដែរ។ ដូចនេះ គេនឹងមិនរស់នៅដោយលំបាកនោះឡើយ។
- ម៉ោង២១ដល់ម៉ោង២៣យប់: កូនដែលកើតក្នុងម៉ោងនេះ តែងតែនាំបានលាភធំជូនប៉ាម៉ាក់ជានិច្ច។ ជាពិសេស គេធំឡើងក៏អាចបង្កើតបានមុខរបរដែលធំផងដែរ។ ជាហេតុដែលធ្វើឲ្យអនាគតនឹងមិនធម្មតាឡើយ ដោយអាចក្លាយជាសេដ្ឋីលាក់មុខបានយ៉ាងងាយជាទីបំផុត៕