ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងពីផលប៉ះពាល់នៃភាពស្ត្រេសចំពោះសុខភា ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាភាពតានតឹងក្នុងអារម្មណ៍ក៏ជះឥទ្ធិពលលើសុខភាពស្បែកផងដែរ? ខាងក្រោមវេបសាយសុខភាព យើងនឹងបង្ហាញឱ្យដឹងពីផលប៉ះពាល់នៃភាពស្ត្រេសលើស្បែក ៖
១. ស្នាមជ្រីវជ្រួញ
ការស្ថិតក្នុងស្ថានភាពតានតឹងអាចបណ្ដាលឱ្យកម្រិតនៃអ័រម៉ូនស្ត្រេស cortisol កើនឡើងជះឥទ្ធិពលលើសម្ពាធឈាមឈាម ទម្ងន់រាងកាយ និងកូឡាជែន។ ជាលទ្ធផលស្បែកពិបាកនឹងជួសជុលខ្លួនឯងដែលបណ្ដាលឱ្យស្នាមជ្រីវជ្រួញងាយលេចឡើង។
២. មុន
នៅពេលស្ត្រេសខ្លាំងអ្នកប្រាកដជាអាចសម្គាល់ឃើញថាស្បែករបស់ខ្លួនហាក់ងាយនឹងឡើងមុនច្រើនជាងធម្មតា។ អ្នកជំនាញជាច្រើនបានបង្ហាញថាបញ្ហាស្បែកផ្សេងៗក៏អាចកើតមានឡើងដោយសារតែភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសខ្លាំងផងដែរ។ កម្រិតនៃភាពតានតឹងក្នុងអារម្មណ៍ខ្ពស់ធ្វើឱ្យស្បែកងាយនឹងឆ្លងមេរោគ។
៣. ស្ថានភាពស្បែកដែលមានបញ្ហាស្រាប់កាន់តែធ្ងន់ធ្ងរឡើង
នេះក៏ព្រោះតែនៅពេលអ្នកកំពុងស្ត្រេសរាងកាយបញ្ចេញនូវសមាសធាតុ histamines ដែលបង្កអាការៈអាឡែកស៊ីនិងការរលាក។
៤. ស្បែកប្រែជាស្រអាប់
ស្បែកនឹងមើលទៅស្រអាប់ខុសប្លែកនៅពេលអ្នកស្ត្រេស! នេះក៏ព្រោះតែកោសិកាស្បែកត្រូវការរយៈពេលយូរដើម្បីឈានទៅដល់ផ្ទៃខាងលើនៃស្បែកជាហេតុនាំឱ្យកោសិកាស្បែកងាប់ៗត្រូវប្រមូលផ្ដុំ។
៥. ភ្នែកហើម
ស្ត្រេសអាចបណ្ដាលឱ្យអ្នកពិបាកក្នុងការគេងលក់បានស្កប់ដែលជាលទ្ធផលនៃបញ្ហាហើមភ្នែក និងស្នាមខ្មៅក្រោមរង្វង់ភ្នែក៕