អេស្ត្រូសែន គឺជាអរម៉ូនដ៏សំខាន់បំផុតសម្រាប់សុខភាពស្ត្រី។ វាត្រូវបានផលិតជាចម្បងនៅក្នុងអូវែរ។ ក្រៅពីនេះ អ័រម៉ូនអេស្ត្រូសែនតិចតួចត្រូវបានផលិតនៅក្នុងក្រពេញ Adrenal និងកោសិកាខ្លាញ់។ លើសពីនេះទៀត នៅពេលដែលស្ត្រីមានផ្ទៃពោះ សុកក៏ផលិតអ័រម៉ូនអេស្ត្រូសែនផងដែរ។
នៅក្នុងខ្លួនមនុស្សស្រី អេស្ត្រូសែនមានតួនាទីជាច្រើនដូចជា៖
- ជំរុញការអភិវឌ្ឍន៍ស្បូន
អេស្ត្រូសែន គឺជាអរម៉ូនដែលជំរុញការលូតលាស់ស្បូន។ វាជួយបង្កើនភាពក្រាស់នៃ អញ្ចាញទឹករំអិលក្នុងស្បូន បង្កើនការរីកសាយនៅក្នុង អញ្ចាញទឹករំអិលក្នុងស្បួន បង្កើតបរិយាកាសល្អសម្រាប់ស៊ុតដើម្បីបង្កកំណើត និងសម្រាប់ការមានផ្ទៃពោះ។
- ការពារសុខភាពនៃ “តំបន់ឯកជន”
អ័រម៉ូនអេស្ត្រូសែនមិនត្រឹមតែមានឥទ្ធិពលលើសុខភាពបន្តពូជប៉ុណ្ណោះទេ ថែមទាំងដើរតួនាទីយ៉ាងសំខាន់នៅក្នុង “តំបន់ឯកជន” របស់ស្ត្រីផងដែរ។ វាប៉ះពាល់ដល់ការសំងាត់នៅក្នុងតំបន់នេះ ដោយរក្សាកម្រិត pH សមស្រប ដើម្បីជួយទប់ស្កាត់ការលូតលាស់នៃបាក់តេរីបង្កជំងឺ។
- ប៉ះពាល់ដល់ការបញ្ចេញទឹកដោះ
អ្នកប្រហែលជាមិនដឹងទេ ថាអ័រម៉ូនអេស្ត្រូសែន ប៉ះពាល់ដល់ការបំបៅកូន។ អ័រម៉ូននេះជួយលើកកម្ពស់ការរីកធំនៃបំពង់ទឹកដោះម្តាយ ដែលត្រៀមរួចជាស្រេចសម្រាប់ការបំបៅកូនដោយទឹកដោះម្តាយក្រោយសម្រាល។ ការប្រើប្រាស់ថ្នាំអេស្ត្រូសែន ក្នុងបរិមាណច្រើនក្នុងដំណាក់កាលក្រោយសម្រាលអាចបណ្តាលឱ្យមានការរារាំងដល់ការបញ្ចេញទឹកដោះម្តាយ។
- ប៉ះពាល់ដល់ការលូតលាស់ឆ្អឹង
ការលូតលាស់ឆ្អឹងត្រូវបានជះឥទ្ធិពលដល់កម្រិតជាក់លាក់មួយដោយអរម៉ូនអេស្ត្រូសែន។ ដូច្នេះហើយ អំឡុងពេលអស់រដូវ រាងកាយខ្វះអ័រម៉ូននេះ ក៏ធ្វើឱ្យស្ត្រីមានបញ្ហាឆ្អឹង និងសន្លាក់ជាច្រើន។
- រក្សាតុល្យភាពអរម៉ូនក្នុងរាងកាយ
អេស្ត្រូសែនមានតួនាទីប្រឆាំងអង់ដ្រូសែន បង្កើតតុល្យភាពអរម៉ូនក្នុងរាងកាយ ជួយរក្សាលំនឹងផ្លូវចិត្ត និងពន្យឺតភាពចាស់។
- ការពារបេះដូង
អេស្ត្រូសែនមិនត្រឹមតែមានឥទ្ធិពលលើសុខភាពបន្តពូជប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានតួនាទីក្នុងសុខភាពសរសៃឈាមបេះដូងផងដែរ។ អ័រម៉ូននេះមានសមត្ថភាពកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលសរុប ការពារការវិវត្តនៃជំងឺសរសៃឈាមបេះដូង៕