ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំម្សាញ់
ឆ្នាំម្សាញ់ ជាបុគ្គលដែលចាយលុយធំ ហើយក៏ពូកែរកលុយមកវិញដែរ។ ជាពិសេស ក្រោយពេលដែលគេមានអាយុ៣៥ឆ្នាំឡើងទៅ នឹងអាចទទួលបានផលធំពីមុខរបរ ដោយធ្វើឲ្យគេអាចរកបានលុយដែលគេចាយមិនអស់មួយជីវិតតែម្តង។
ឆ្នាំថោះ
ឆ្នាំថោះ មិនថានារី ឬបុរស កើតមកមាននិស្ស័យខ្ពស់ជាមួយប្រាក់តែម្តង។ ជាពិសេស គេមិនដែរព្រួយរឿងខ្វះលុយនោះឡើយ។ ជាពិសេស ក្រោយ៣៥ឆ្នាំ ទ្រព្យក្នុងឃ្លាំងរបស់គេមិនខ្វះឡើយ ដោយមានតែចូលមកបន្ថែមតែប៉ុណ្ណោះ។
ឆ្នាំជូត
ឆ្នាំជូត ជាបុគ្គលដែលចេះចាប់ឱកាសក្នុងការចំណេញបានប្រាក់ធំខ្លាំងណាស់។ ជាហេតុដែលធ្វើឲ្យគេតែងមានលុយក្នុងដៃរាប់ជានិច្ច។ ដូចនេះ ក្នុងជីវិតនឹងមិនខ្វះទ្រព្យផងដែរ។ លុយដែលគេអាចរាប់បាន គឺរាប់ឡើងគ្មានពេលគេងតែម្តង៕