ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីបន្លែពណ៌លឿង៣ប្រភេទដែលមិនធ្វើឲ្យអ្នកឈឺក្រពះ។ តើមានអ្វីខ្លះទៅ?
- ល្ពៅ មានផ្ទុកសារធាតុចិញ្ចឹមច្រើនណាស់ ដោយជួយការពារក្រពះអ្នកមិនងាយកើតមានបញ្ហាអ្វីនោះទេ។ ដូចនេះ អ្នកអាចពិសារផ្លែល្ពៅនេះបាន ព្រោះវាអាចជួយក្រពះរបស់អ្នកមិនងាយឈឺនោះឡើយ ដោយធ្វើឲ្យក្រពះដំណើរការបានយ៉ាងល្អតែម្តង។
- ពោត ក៏មានផ្ទុកសារធាតុដែលល្អចំពោះក្រពះផងដែរ ដោយជួយក្រពះឲ្យដំណើរការបានយ៉ាងល្អ។ ជាហេតុដែលធ្វើឲ្យក្រពះងាយរំលាយ ហើយក៏ងាយស្រូបយកផងដែរ។ ដូចនេះ អ្នកនឹងមិនងាយប្រឈមនឹងជំងឺឈឺក្រពះទៀតនោះទេ។
- ការ៉ុត ក៏មានផ្ទុកសារធាតុដែលអាចជួយការពារ និងថែរក្សាក្រពះអ្នកបានយ៉ាងល្អ។ ជាពិសេស ក៏អាចបង្កើនប្រព័ន្ធការពាររាងកាយឲ្យរឹងមាំផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកមិនងាយឈឺក្រពះដូចមុនទៀតឡើយ។ ដូចនេះ អ្នកគួរតែបរិភោគបន្លែ៣មុខនេះដើម្បីសុខភាពក្រពះរបស់អ្នកឲ្យរឹងមាំ៕