ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល ជូត និងកុរ
បុគ្គលឆ្នាំខាល ជូត និងកុរ បើអាចក្លាយជាអ្នកផ្ទះតែមួយ ជានិស្ស័យដ៏ល្អណាស់ ព្រោះពួកគេសុទ្ធតែមានខួរក្បាលដ៏ឆ្លាត។ ជាហេតុដែលធ្វើឲ្យលុយអាចចូលមកច្រើនក្នុងផ្ទះ ធ្វើឲ្យសមាជិកទាំងអស់អាចចាយលុយបានយ៉ាងសប្បាយ។
ឆ្នាំវក រកា និងម្សាញ់
អ្នកដែលកើតក្នុងឆ្នាំ៣នេះ បើបានរស់នៅជាមួយគ្នា មិនថាក្មេង ឬចាស់ទេ សុទ្ធតែអាចទទួលបានសុភមង្គលទាំងអស់។ ជាពិសេស អ្នកទាំង៣នឹងអាចផ្តល់សំណាងដល់គ្នា ធ្វើឲ្យអ្នកអាចជោគជ័យបានគ្រប់រឿង។ ដូចនេះ លុយនឹងមិនខ្វះក្នុងជីវិតនោះទេ។
ឆ្នាំរោង កុរ និងមមី
បុគ្គលដែលកើតក្នុងឆ្នាំរោង កុរ និងមមី ជាមនុស្សដែលមានចរិតទន់ផង និងរឹងផង។ ជាពិសេស បើគេអាចនៅក្នុងផ្ទះតែមួយ នោះទ្រព្យដែលចូលមកមិនតិចទេ ព្រោះមុខរបររបស់គេអាចប្រែជាធំទៅៗ ធ្វើឲ្យប្រាក់ចំណេញតែងចូលមកជាបន្តបន្ទាប់គ្នា៕