ប្រសិនជាអ្នកមិនចង់ឲ្យសុខភាពកូនកើតមានបញ្ហា នៅពេលដែលអ្នកបំបៅទឹកដោះអ្នកដល់កូន អ្នកគួរតែចៀសពីរឿង៤ខាងក្រោមនេះ។ តើមានអ្វីខ្លះទៅ?
- ក្រោយពេលដែលអ្នកសម្រាលកូនរួច អ្នកមិនគួរព្រោះតែគិតថាទឹកដោះមិនគ្រប់ ហើយឲ្យកូនបៅទឹកដោះគោម្សៅមុនទេ ព្រោះអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពកូនជាខ្លាំង។ ដូចនេះ អ្នកគួរតែព្យាយាមឲ្យកូនបៅទឹកដោះអ្នក ព្រោះទារកដែលទើបតែកើតមក ក្រពះនៅមិនទានដាក់បានច្រើនឡើយ មានន័យថា ទឹកដោះអ្នកគ្រាន់នឹងឲ្យគេឆ្អែតហើយ។
- នៅពេលដែលអ្នកបំបៅទឹកដោះដល់កូន អ្នកមិនគួរច្របាច់ទឹកដោះដំបូងចេញនោះទេ ព្រោះវាសម្បូរទៅដោយប្រូតេអ៊ីនដែលល្អចំពោះសុខភាពកូនជាខ្លាំង។ ប្រសិនជាអ្នកច្របាច់ចោល រាងកាយកូននឹងខ្វះជាតិទឹកយ៉ាងខ្លាំង។ ដូចនេះ អ្នកគួរតែប្រយ័ត្នឲ្យបានខ្ពស់។
- អ្នកមិនគួរយកដៃច្របាច់ដោះអ្នក ហើយញុកឲ្យកូនបៅនោះទេ ដោយអ្នកគួរតែប្រើដៃមេ និងដៃចង្អុរ ហើយធ្វើជាទម្រង់អក្សរC ដោយទ្រសុដន់អ្នកឡើងមក ដើម្បីឲ្យកូនបៅ ទើបជាសកម្មភាពត្រឹមត្រូវក្នុងការបំបៅទឹកដោះកូន។
- អ្នកមិនគួរតែងតែដាស់កូនឲ្យក្រោកមកបៅទេ ព្រោះអាចធ្វើឲ្យកូនឆ្អែតខ្លាំង។ ដូចនេះ អ្នកអាចចឲ្យកូនបៅតាមសម្រួល ដោយមិនគួរបង្ខំគេនោះទេ ទើបមិនប៉ះពាល់ដល់សុខភាពកូនបាន៕