អាស៊ីតក្រពះច្រើនពេក មិនគ្រាន់តែជាបញ្ហាដែលបណ្តាលអោយមានការរលាកកម្រិតស្រាលនោះទេ ។ ជាញឹកញាប់ វានាំអោយមានបញ្ហាដ៏ធ្ងន់ធ្ងរជាច្រើនទៀតដូចជា ជំងឺច្រាលអាស៊ីតក្រពះ និងដំបៅក្រពះពោះវៀនជាដើម ។
- ជាតិខ្លាញ់៖អាហារដែលសម្បូរជាតិខ្លាញ់មានការលំបាកក្នុងការរំលាយដូច្នេះពួកវានឹងស្ថិតនៅក្នុងក្រពះរបស់អ្នកយូរជាងប្រភេទអាហារដទៃទៀតហើយក្រពះរបស់អ្នក ត្រូវផលិតអាស៊ីតកាន់តែច្រើនទៀតដូចដែលម្ហូបអាហារកំពុងតែនៅក្នុងក្រពះរបស់អ្នកក្នុងរយៈពេលយូរ។ អាហារដែលមានជាតិខ្លាញ់ខ្ពស់រួមមាន ប័រ ស្បែកមាន់និងអាហារបស្ចឹមប្រទេស។
- ជាតិកាហ្វេអ៊ីន៖ជាតិកាហ្វេអ៊ីន ជម្រុញអោយមានការផលិតអាស៊ីតក្រពះដ៏លើសលប់។ សាកលវិទ្យាល័យMaryland បានណែនាំអោយអ្នកជៀសវាងញ៉ាំភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីនរួមទាំងកាហ្វេនិងសូដាកាបូណាតផងដែរ។
- គ្រឿងស្រវឹង៖គ្រឿងស្រវឹងគឺជាកត្តាហានិភ័យមួយ ដែលធ្វើអោយមានការបញ្ចេញអាស៊ីតលើសលប់។ ស្រាបៀរអាចបង្កើនទ្វេដងនៃអាស៊ីតនៅក្នុងក្រពះរបស់អ្នកក្នុងរយៈពេលមួយម៉ោង។ដូចគ្នានេះផងដែរការប្រើប្រាស់គ្រឿងស្រវឹងលើសលប់ អាចធ្វើអោយរលាកស្រទាប់ខាងក្នុងក្រពះនិងបណ្តាលអោយរលាកក្រពះ៕