ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំខាល
បុគ្គលដែលកើតក្នុងឆ្នាំខាល មិនចូលចិត្តប្រកាន់ច្រើននោះទេ ថែមទាំងមានចិត្តដែលទូលាយផងដែរ។ នៅពេលដែលគេមានលុយតែងតែប៉ាវមិត្តភក្តិជានិច្ច។ ជាហេតុដែលធ្វើឲ្យគេអាចកសាងបានទំនាក់ទំនងរឹងមាំក្នុងសង្គម។ ដូចនេះ គេតែងតែអាចរកឃើញផ្លូវក្នុងការចំណេញបានប្រាក់ក្រាស់ជានិច្ច។
ឆ្នាំឆ្លូវ
អ្នកដែលកើតក្នុងឆ្នាំឆ្លូវ មានដៃដែលទូលាយជានិច្ច ដោយតែងតែចាយត្រូវកន្លែង។ ជាពិសេស ក្រោយពេលដែលគេចាយរួច នឹងមានលុយធំចូលមកតាមក្រោយរហូត។ ជាហេតុដែលធ្វើឲ្យសមាជិកក្នុងផ្ទះមិនថាធំ ឬតូចទេគឺមានប្រាក់ចាយបានគ្រប់គ្នាតែម្តង។ ដូចនេះ ការរស់នៅនឹងមិនជួបនឹងបញ្ហាអ្វីទៀតទេ។
ឆ្នាំវក
មនុស្សដែលកើតក្នុងឆ្នាំវក កើតមកមានខួរក្បាលដែលឆ្លាត ថែមទាំងចូលចិត្តប្រថុយនឹងគ្រោះថ្នាក់។ ជាពិសេស គេមានទេពកោសល្យខ្ពស់ណាស់ក្នុងការងារ និងមុខរបរ។ មិនត្រឹមតែប៉ុណ្ណោះ គេក៏ពូកែក្នុងការសង្កេតបានល្អិតល្អន់ផងដែរ។ ជាហេតុដែលធ្វើឲ្យគេអាចផលិតបានក្រដាសប្រាក់ដែលក្រាស់ខ្លាំងណាស់។
ឆ្នាំរកា
បុគ្គលដែលកើតក្នុងឆ្នាំរកា ជាមនុស្សដែលមើលបានឆ្ងាយ មិនថាក្នុងការងារ ឬការបណ្តាក់ទុនទេ គេតែងតែងអាចរកបានផលក្រាស់ជានិច្ច។ ជាពិសេស គេតែងតែចាយលុយលើកន្លែងដែលមិនខុសនោះទេ ដោយអាចចំណេញបានមកវិញយ៉ាងច្រើន។ ដូចនេះ ប្រាក់ដែលមានក្នុងឃ្លាំងនឹងកើនទៅៗជាមិនខាននោះឡើយ។
ឆ្នាំកុរ
អ្នកដែលកើតក្នុងឆ្នាំកុរ មិនមានគំនិតអាក្រក់ ហើយក៏ចុះសម្រុងខ្លាំងជាមួយនឹងមនុស្សជុំវិញខ្លួនផងដែរ។ ជាពិសេស នៅពេលដែលចិត្តគេកាន់តែទូលាយ លុយនឹងកាន់តែរត់មករកជានិច្ច។ ជាហេតុដែលធ្វើឲ្យរាប់មិនដឹងតួលេខសោះ។ ដូចនេះ អ្នកនឹងមិនជួបនឹងបញ្ហាខ្វះខាតទៀតទេ៕