ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកថាតើកូនបានប៉ុន្មានខែ ទើបអាចពរបានទៅ?
ជាធម្មតា ពេលដែលករបស់កូននឹង ហើយកូនអាចទប់លំនឹងកបាន អ្នកអាចសាកល្បងពរបញ្ឈរបានហើយ ហើយរយៈពេលភាគច្រើនគឺចាប់ពី៨០ថ្ងៃ ដល់៣ខែ។ ប៉ុន្តែកូនដែលស្ថិតក្នុងចន្លោះ៣ខែ មិនគួរពរបញ្ឈរទេ ព្រោះករបស់កូនមិនទាន់លូតលាស់គ្រប់ មិនសូវមានកម្លាំង ហើយក៏មិនទាន់នឹងដែរ ដោយអ្នកមិនគួរប្រញាប់ពរបញ្ឈរនោះទេ។ ដូចនេះ ពេលកូនស្ថិតក្នុងចន្លោះ៣ខែ អ្នកគួរតែពរផ្ទេកបានហើយ មិនគួរពរបញ្ឈរនោះទេ ទើបមិនមានគ្រោះថ្នាក់។ អ្នកម្តាយគ្រប់រូបអាចមើលតាមស្ថានភាពជាក់ស្តែង ដើម្បីដឹងថាកូនអាចពរបញ្ឈរបានដែរឬទេ៕